វីដេអូ ពីនេះពីនោះ

នៅអេស្ប៉ាញ មនុស្សយន្ដ​​«Beer Cart»​ចាក់​ស្រាបៀរ​បម្រើភ្ញៀវ

នៅក្នុងហាង «La Gitana Loca» នៃក្រុងសេវីល (Séville) ប្រទេសអេស្ប៉ាញ មនុស្ស​យន្ដឈ្មោះ «Beer Cart» បានក្លាយជាអ្នកចាក់ស្រាបៀរ ជំនួសឲ្យមនុស្ស។

មនុស្សយន្ដ «Beer Cart» ត្រូវបានម្ចាស់ហាង ទិញ តាំងពីនៅមុខផ្ទុះការរាតត្បាត នៃជំងឺ «Covid-19»។ តែម្ចាស់ហាងអះអាងថា មិនទាន់មានឱកាស យកមនុស្សយន្ដនេះ មកប្រើនៅឡើយ ជាពិសេស នៅបន្ទាប់​ពីប្រទេសអេស្ប៉ាញ​ទាំងមូល ត្រូវបានប្រកាស​បម្រាម ហាមពលរដ្ឋ​ចេញក្រៅ​ផ្ទះនោះមក។

ប៉ុន្តែនៅពេលនេះ ខណៈទ្វីបអ៊ឺរ៉ុបទាំងមូល កំពុងងើបខ្លួនសន្សឹមៗ ចេញពីវិបត្តិជំងឺឆ្លង ហាង «La Gitana Loca» បានរៀបចំមនុស្សយន្ដមួយនេះ ដើម្បីឲ្យវាមានដំណើរ ហើយវា​ក៏ជាមធ្យោបាយ ដ៏ប្រសើរបំផុត ដើម្បីបញ្ចៀសការប៉ះពាល់ដោយផ្ទាល់ រវាងមនុស្ស​និង​មនុស្ស ដែលបណ្ដាល​ឲ្យ​ងាយឆ្លងមេរោគ។

យ៉ាងណា បើទោះជាមនុស្សយន្ដមួយនេះ កំពុងល្បីនៅអ៊ឺរ៉ុប ហើយអាចនឹងជួយម្ចាស់ហាង ឲ្យរកចំណូលបាន យ៉ាងសន្ធឹកសន្ធាប់ក្ដី ក៏ហាង «La Gitana Loca» មិនមាន​ការអនុញ្ញាត ឲ្យទទួលមនុស្ស លើសពី១២នាក់ ដើម្បីអាច​ក្រេបសា្របៀរ របស់ «Beer Cart» បានឡើយ៕

» វីដេអូស្ដីមនុស្សយន្ដ «Beer Cart»

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។