តារាសម្តែង«X»អាមេរិក នាង «Taylor Jackson» បានបង្កើតឈុតឆាកក្ដៅសាច់ ជាមួយមិត្តប្រុសរបស់នាង នៅក្នុងរថយន្ដ «Tesla ស្វ័យបើកបរ» នៅលើថ្នល់ល្បឿនលឿន (HighWay)។ ជាឈុតឆាកដំបូងគេ សម្រាប់ការសាកល្បងរថយន្ដទំនើប ដែលបញ្ជាដោយប្រព័ន្ធកំព្យូទ័រ។
ជាការពិតហើយ ថាវីដេអូនោះ ដែលត្រូវបានដាក់បង្ហោះ នៅលើគេហទំព័រចែករំលែកវីដេអូ«កូនជ្រូក» ទទួលបានចំណាប់អារម្មណ៍ ពីសំណាក់មនុស្សម្នា ហើយក៏បង្កការសប្បាយចិត្តមិនតិចដែរ សម្រាប់តារាសម្ដែង។
សារព័ត៌មានអាមេរិក «Register» បានស្រង់សំដីរបស់តារាសម្ដែង មកចុះផ្សាយថា៖
«ដំបូងឡើយ ខ្ញុំបានជិះនៅលើថ្នល់មួយ ដែលមានចរាចរបីផ្លូវ ជាមួយមិត្តប្រុសរបស់ខ្ញុំ ហើយពេលនោះ គាត់បានសុំខ្ញុំរួមរ័ក នៅខណៈពេលដែលយើងកំពុងបើកបរ។»
សារព័ត៌មានពន្យល់បន្តថា ដោយសារតែបទពិសោធន៍លើកទីមួយ បង្គភាពពេញចិត្តពេញថ្លើម សម្រាប់គូស្នេហ៍ទាំងពីរដូច្នេះហើយ ទើបពួកគេបានអនុវត្តន៍ការរួមរ័ក តាមរបៀបដដែលជាថ្មីទៀត។ តែលើកនេះ អ្នកទាំងពីរបានថតជាវីដេអូ ហើយយកទៅបង្ហោះ នៅលើគេហទំព័រចែករំលែកវីដេអូ «Hot» ។
នាង «Taylor Jackson» បានរៀបរាប់បន្តថា៖
«យើងចង់ដឹងឲ្យច្បាស់ ក្រែងលោមាននរណាម្នាក់ផ្សេង បានធ្វើឈុតឆាករបៀបនេះ ពីមុនមករួចហើយ។ តែនៅពេលស្រាវជ្រាវទៅ មិនទាន់មាននរណាម្នាក់ធ្វើទេ។»
គ្រាន់តែក្នុងរយៈពេល ជាង១សប្ដាហ៍ប៉ុណ្ណោះ វីដេអូខាងលើទទួលបាន ការចុចចូលទៅទស្សនា ប្រមាណជាង១២លានដងហើយ។
រថយន្ដនោះ ជាប្រភេទរថយន្ដថ្មីមួយ របស់ក្រុម «Tesla» ដែលអនុញ្ញាតឲ្យធ្វើការបើកបរដោយស្វ័យប្រវត្តិ។ ក្រិត្យក្រមនៃការបើកបរដោយស្វ័យប្រវត្តិ នៅតែតម្រូវឲ្យអ្នកបើកបរ ត្រូវដាក់ដៃទាំងពីរ នៅលើចង្កូតជានិច្ចកាល។
ប៉ុន្តែនៅក្នុងវីដេអូ គេឃើញមិត្តប្រុសរបស់តារាសម្ដែង តែងព្រលែងដៃចោល និងមិនដាក់លើចង្កូតទេ។ ហើយបើទោះជានាង «Tailor Jackson» អះអាងថា នាងបទពិសោធន៍ក្រាស់ក្រែល ជាពិសេសផ្លូវថ្នល់នោះទៀតសោធ ក៏ត្រង់ភ្លឹងរហូតនោះក៏ដោយ តែតារាសំដែងវ័យ១៩ឆ្នាំ បានសារាភាពថា នាងក៏មានការភ័យភិតម្ដងម្កាលដែរ។
នាងរៀបរាប់ថា៖
«មានម្ដងនោះ ខ្ញុំបានប៉ះចង្កូតដោយចៃដន្យ ដែលធ្វើឲ្យការបើកបរដោយស្វ័យប្រវត្តិ លោតត្រឡប់មករកការបើកបរ ដោយដៃធម្មតាវិញ។ អញ្ចឹង ខ្ញុំមិនជំរុញឲ្យមានការអនុវត្តន៍បែបនេះទេ (Editor’s Note: គឺការអនុវត្តន៍ការរួមរ័ក ក្នុងរថយន្ដកំពុងបើកបរ)។ ព្រោះវាមានគ្រោះថ្នាក់ណាស់។»
ក្រុមហ៊ុនផលិតរថយន្ដ «Tesla» មិនបានឆ្លើយតបនឹងការសាកសួរ របស់សារព័ត៌មាន «Register» ទេ៕