វីដេអូ ពីនេះពីនោះ

មុន​រថភ្លើង​មក​ដល់… បុរសពិកាភ្នែកម្នាក់ ​បានដើរ​ធ្លាក់ចូល​ផ្លូវដែក

បុរសពិកាភ្នែកម្នាក់ បានដើរធ្លាក់ចូលផ្លូវរថភ្លើងក្រោមដី ក្នុងស្ថានីយ «Red Line Medical Center» នៃក្រុង «Bethesda» ដែលស្ថិតនៅតំបន់​ជាយក្រុង របស់រដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩។

សំណាងល្អ ដែលបុរសរងគ្រោះ ត្រូវបានអ្នកដំណើរផ្សេងទៀត ដែលកំពុងឈររង់ចាំរថភ្លើង ជួយទាញបុរសឡើងមកលើវិញ នៅប្រមាណជា១វិនាទី មុនរថភ្លើងបើកមកដល់។

បើតាមទូរទស្សន៍ក្នុងស្រុក ដែលបានយករូបភាព នៃកាមេរ៉ាសុវត្ថិភាពនេះ មកផ្សាយមុនគេ បានអះអាងថា ជនរងគ្រោះបានរងរបួសស្រាល ហើយត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យ។

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។