ដាក់រូបចម្លាក់លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីចប់អាណត្តិ ចូលក្នុងធុងសំរាម ៖ នោះជាកាយវិការ ដ៏គួរឲ្យអស់សំណើច ដែលត្រូវបានធ្វើឡើង ជា«និមិត្តរូប» តាំងពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ ពោលគឺតាំងពី៣ថ្ងៃ មុនថ្ងៃបោះឆ្នោត ជ្រើសរើសប្រធានាធិបតីទី៤៦ នៃសហរដ្ឋអាមេរិកម្លេះ។
សារមន្ទីរ «Madame Tussaud» នៃរដ្ឋធានីប៊ែរឡាំង (ប្រទេសអាល្លឺម៉ង់) បានសម្រេចដាក់តាំងរូបចម្លាក់ ធ្វើអំពីក្រមួន នៃលោក ដូណាល់ ត្រាំ ចូលក្នុងធុងសំរាម ជាមួយនឹងបដា និងស្បោងសំរាមជាច្រើន។
បដាទាំងនោះ មានសរសេរជាសារ នៅក្នុងបណ្ដាញសង្គមទ្វីសធើរ ដែលធ្លាប់ជាប់ទាក់ទង នឹងលោក ត្រាំ ក្នុងរយៈពេល៤ឆ្នាំ នៃការកាន់អំណាចរបស់លោក នៅសេតវិមាន។ សារទាំងនោះ មានដូចជា «Fake news!» «You are fired!» ឬ «I love Berlin» ជាដើម។
ធុងសម្រាមនោះ ត្រូវបានដាក់ នៅខាងមុខការតុបតែងមួយ ដែលបង្ហាញពីទ្វាចូល នៃវិមាន «Trump Tower» របស់លោក ត្រាំ នៅទីក្រុង ញ៉ូយក។
ខាងក្រោម ជារូបភាព និងវីដេអូ បង្ហាញពីទិដ្ឋភាពនោះ៖