សំណើច កំប្លែង

«ម្ចាស់​ក្សត្រី​ទាំង​បី» សំណើច​ខ្លីៗ

កាលពីព្រេងនាយ មានព្រះមហាក្សត្រមួយព្រះអង្គ ទ្រង់មានបុត្រីបីអង្គ ដែលពេញរូបពេញរាង ប្រកបដោយលក្ខិណា​ប្រិម​ប្រិយ។ ម្ចាស់​ក្សត្រី​ទាំង​បី កើតឆ្នាំខុសគ្នា តែបានកើតថ្ងៃខែ ដូចគ្នាទាំងអស់ ដែលបើតាមទម្លាប់ រាល់ឆ្នាំ ថ្ងៃខួបកំណើត​របស់​ម្ចាស់ក្សត្រីទាំងបីអង្គ ត្រូវបានធ្វើក្នុងថ្ងៃតែមួយ។

បុណ្យខួបកំណើតក្នុងឆ្នាំនេះ នឹងត្រូវធ្វើនៅថ្ងៃស្អែក។ ព្រះរាជា បានឈ្វេងយល់​ដូច្នោះ​ហើយ ទ្រង់ក៏ព្រះរាជទាន ប្រារព្ធពិធីដ៏ធំមួយ ថ្វាយបុត្រីព្រះអង្គ និងផ្ដល់ឱកាស«មាស»ឲ្យម្ចាស់ក្សត្រីទាំងបី ដោយ​មាន​ព្រះរាជឱង្ការថា៖

– យប់ស្អែក ដើម្បីជាអំណោយ ឲ្យដល់បុណ្យខួបរបស់បុត្រីទាំងបី បិតារាជាអនុញ្ញាតឲ្យបុត្រី ឲ្យអញ្ជើញសង្សា​បុត្រមួយ​អង្គៗ​ មកនៅជាមួយ។

លុះយប់ស្អែកឡើង បន្ទាប់ពីបុណ្យខួបកំណើត បានបញ្ចប់ទៅយ៉ាងអធិកអធមរួច ម្ចាស់ក្សត្រីទាំងបី បាននាំសង្សារបស់​ព្រះអង្គ ចូលទៅក្នុងបន្ទប់តែរៀងៗ។ ស្ងាត់បន្តិច ព្រះរាជាបានយាង ទៅមុខបន្ទប់របស់បុត្រីទីមួយ ព្រះអង្គឮស្នូរសម្លេង​ថ្ងូរ និងទៅមុខបន្ទប់ទីពីរ ឮស្នូរសម្លេងសើចឲ្យកក្អឹក ខណៈនៅមុខបន្ទប់ទីបី ព្រះរាជាមិនបានស្ដាប់ឮអ្វីទាំងអស់

ព្រឹកឡើង ព្រះរាជាទ្រង់ត្រាស់សួរ ទៅបុត្រីទីមួយថា៖

– យប់ម៉ិញ បិតាដើរកាត់តាមមុខបន្ទប់ ដោយចៃដន្យ បិតាឮសូរសម្លេងបុត្រីថ្ងូរ តើមានរឿងអ្វី?

ម្ចាស់ក្សត្រីទីមួយ ឆ្លើយតបបិតា៖

អូ… បិតា! មកពីនំអន្សមធំពេក ដោតក្នុងនំគមតូច វាធ្វើឲ្យបុត្រីឈឺ ទ្រាំមិនបានក៏ស្រែកឡើង។

បន្ទាប់មក ព្រះរាជាទ្រង់ត្រាស់សួរ ទៅបុត្រីទីពីរថា៖

យប់ម៉ិញ បិតាដើរកាត់តាមមុខបន្ទប់ ដោយចៃដន្យ បិតាឮសូរសម្លេងបុត្រីសើចក្អាកក្អាយ តើមានរឿងអ្វី?

ម្ចាស់ក្សត្រីទីពីរ ឆ្លើយតបបីតា៖

អូ… បិតា! មកពីនំអន្សមតូចពេក ដោតក្នុងនំគមធំ វាធ្វើឲ្យបុត្រីរសើប ទ្រាំមិនបានក៏សើចឡើង។

និងទីបញ្ចប់ ព្រះរាជាទ្រង់ត្រាស់សួរ ទៅបុត្រីបីថា៖

យប់ម៉ិញ បិតាដើរកាត់តាមមុខបន្ទប់ ដោយចៃដន្យ បិតាមិនបានឮសូរ សម្លេងអ្វីទាំងអស់ តើមានរឿងអ្វី?

ម្ចាស់ក្សត្រីទីបី ឆ្លើយតបបិតា៖

អូ… បិតា! ក្រែងបិតាធ្លាប់ប្រដៅបុត្រីថា កុំនិយាយស្ដីអ្វីទាំងអស់ នៅពេលមានចំណី នៅក្នុងមាត់ !!!

មនោរម្យ.អាំងហ្វូ

ការិយាល័យនិពន្ធ យកព័ត៌មាន និងកិច្ចការអង្កេត-ស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។