សំណើច កំប្លែង

«រូប​ក្នុង​គំនូរ​នេះ កាន់​តែ​អាក្រក់…» សំណើច​ខ្លី

បុរសម្នាក់កំពុងទស្សនា រូបគំនូរជាច្រើន នៅក្នុងសារមន្ទីរមួយ។ ដើរមើលមួយសន្ទុះ បុរសរូបនេះបានងាក ទៅរក​មគ្គុទ្ទេសក៍​សារមន្ទីរ រួចឧទានឡើងថា៖

– រូបនៅក្នុងគំនូរនេះ អាក្រក់ណាស់! លោកច្បាស់ជាគិត ដូចខ្ញុំហើយ…

– អឺ… បាទ! នេះជាស្នាដៃរបស់វិចិត្រករ ជំនាន់មុនវិចិត្រករដៃឯក ញឹក ឌឹម។

ដើរទៅមុខបានឆ្ងាយបន្តិច បុរសងាកមកមគ្គុទ្ទេសក៍សារជាថ្មី ដោយផ្ទុះសំដីខ្លាំងជាងមុនថា៖

– ចំណែករូបនៅក្នុងគំនូរនេះ កាន់តែអាក្រក់​លែងនិយាយ។ លោកច្បាស់ជាគិត ដូចខ្ញុំទៀតហើយ…

– អឺ… បាទ! តែនេះ មិនមែនជាគំនូរទេ។ វាជាកញ្ចក់មួយផ្ទាំង!!!

មនោរម្យ.អាំងហ្វូ

ការិយាល័យនិពន្ធ យកព័ត៌មាន និងកិច្ចការអង្កេត-ស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។

Tags: Funny Story