«តើសត្វស្វាឪ …»៖ ពីរនាក់ ឪពុកនិងកូនប្រុស កំពុងដើរកំសាន្ដ នៅក្នុងសួនសត្វមួយ ហើយបានមកឈប់មើល សត្វស្វា«ឪ»ដ៏ធំ ដែលកំពុងអង្គុយចោងហោង នៅក្នុងទ្រុងរបស់វា។
កូនប្រុស ចង់ឃើញកាយវិការ ស៊ីចំណីរបស់សត្វស្វា«ឪ» ដ៏ធំមួយនេះ ក៏បានបោះសណ្ដែកដីមួយគ្រាប់ ទៅឲ្យវា។ ស្វាបានទទួលសណ្ដែកដីរួច ស្រាប់តែវាយកសណ្ដែកដីនេះ ទៅញ៉ុកចូល ក្នុងរន្ធគូទរបស់វាមួយសន្ទុះ មុននឹងប្រឹងជុះមកវិញ ហើយបានវាយកទៅដាក់ក្នុងមាត់ ទំពារធ្វើជាអាហារ។
ឪពុកនិងកូន ឃើញកាយវិការរបស់សត្វស្វា«ឪ» បានសម្ដែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ អ្នកទាំងពីរ បានសាកល្បងជាថ្មីម្ដងទៀត។ ប៉ុន្តែមិនខុសពីលើកទីមួយទេ គឹស្វាឪបានយកសណ្ដែកដី ទៅញ៉ុកចូលក្នុងរន្ធគូទសិន មុននឹងយកចំណីដ៏ឆ្ងាញ់នេះ មកស៊ីក្នុងមាត់វិញ។
គាប់ជួនមានអ្នកថែសួនសត្វម្នាក់ បានដើរកាត់ទីនេះ ក៏ជំរុញឲ្យឪពុក និងកូន ទ្រាំមិនបាន ក្នុងការនិយាយទៅកាន់ អ្នកថែសួនសត្វរូបនោះថា៖
«នេះ បានហៅថា ជាសត្វល្ងីល្ងើ! យើងខំឲ្យសណ្ដែកដី ទៅវាស៊ី។ តែសត្វស្វានេះ មិនស៊ីដាក់ចូលមាត់តែម្ដងទេ បែជាយកទៅដាក់ ក្នុងរន្ធគូទសិន ហើយបានយកចេញពីគូទ ទៅស៊ីវិញ… ចំជាសត្វមិនចេះគិតអីមែន។»
អ្នកថៃសួន សម្លឹងមុខឪពុកនិងកូនបន្ដិច បានឆ្លើយមកវិញថា៖
«មិនមែនទេ។ តាមពិត វាឆ្លាតណាស់។ កាលពីប៉ុន្មានថ្ងៃមុន វាបានស៊ីផ្លែគុយ អស់ជិតមួយកញ្ជើរ… ហើយបន្ទាប់មក វាត្រូវប្រើពេល អស់មួយយប់មួយថ្ងៃ ដើម្បីកេះយកគ្រាប់គុយម្ដងមួយៗ ចេញពីគូទរបស់វាឲ្យអស់។ អញ្ចឹងលើកនេះ វាចាំបាច់ ត្រូវធ្វើការសាកល្បងជាមុនសិន មុននឹងស៊ីចូលតាមមាត់៕»