សំណើច កំប្លែង

«មិត្តភ័ក្រ​ដែល​ស្មោះ​ត្រង់ កម្រមាន» សំណើច

ប្ដីប្រពន្ធពីរគូរ កំពុងញ៉ាំបាយជាមួយគ្នា។ ដាវិត បានធ្វើធ្លាក់ស្លាព្រា បង្ខំចិត្តត្រូវឱនរើស នៅក្រោមតុ ក៏ស្រាប់​តែឃើញ​ថា ម៉ារី ប្រពន្ធរបស់ ម៉ាក មិត្តភ័ក្ររបស់ខ្លួន នាងស្លៀក​សំពត់ខ្លី ហើយអត់បានស្លៀកខោក្នុងទេ។ ព្រឺព្រួច ក្នុងអារម្មណ៍ជាខ្លាំង ដាវិត ក៏ខំតាំង​ចិត្តងើប​ឡើងមកលើវិញ ហើយញ៉ាំបាយដូចធម្មតា។

ពេលទទួលទានរូចរាល់ ដាវិត បានចេញទៅរានហាន ហើយ ម៉ារី ក៏ដើរចេញទៅតាម។ ទាំង​ពីរ​នាក់ជជែកគ្នា ៖

ម៉ារី៖ ពេលឯងឱនចូលក្រោមតុ ឯងបានប្រទះឃើញអ្វីមួយយ៉ាងអស្ចារ្យ មែនដែរឬទេ?
ដាវិត៖ ត្រឹមត្រូវហើយ គួរឱ្យព្រឺព្រួចទៀតផង។

ម៉ារី៖ អញ្ចឹងចង់ឃើញវា ជាថ្មីទៀតឬអត់?

គិតបន្តិច ដាវិត ដាច់ចិត្តឆ្លើយ៖​ ចង់!

ម៉ារី៖ អញ្ចឹងវាថ្លៃ ១០០អ៊ឺរ៉ូ ក្នុងការមើលវាម្ដងទៀត!

គិតមើលបន្តិចទៀត ជាលើកទីពីរ ទើប ដាវិត ដាច់ចិត្តឆ្លើយ៖​ OK !

អ្នកទាំងពីរក៏បានណាត់គ្នា ពេលរសៀលថ្ងៃមួយ នៅវេលាដែល ម៉ាក ប្ដីរបស់ ម៉ារី មិននៅ​ផ្ទះ។ ដាវិត បានអោយ ១០០អ៊ឺរ៉ូទៅ ម៉ារី ហើយបានឡើងថានសួគ៌ យ៉ាង​សុខ​មនោរម្យ​ជាមួយ​នាង។

លុះល្ងាចឡើង ម៉ាក ប្ដីរបស់ ម៉ារី ត្រឡប់មកផ្ទះវិញ បានសួរប្រពន្ធរបស់ខ្លួន ៖

ម៉ាក៖ ដាវិតមានមកផ្ទះយើងទេ រសៀលថ្ងៃនេះ ?

ភ្ញាក់ព្រើតនឹងសំនួរ ម៉ារី ក៏ឆ្លើយទាំងស្ទាក់ស្ទើរ៖ ចា៎ គាត់បានមកប្រមាណជា បួនប្រាំ​នាទី …

ម៉ាក៖ ហើយវាបានឱ្យលុយអូន ១០០អ៊ឺរ៉ូ មែនដែរឬទេ ?

ធ្លាក់ថ្លើមក្ដុក ដោយមិននឹកស្មានថា ម៉ាក ដឹងរឿងនេះទាំងអស់សោះ តែនាងគ្មាន​ជំរើស​អ្វី នឹងអាចកុហកប្ដីបាន ក៏ឆ្លើយចាក់បណ្ដោយ ជាមួយនឹងការស្ដាយក្រោយថា៖ ចា៎ ពិត​ជា​អញ្ចឹង​មែនហើយ …

ម៉ាក ងាកមកនិយាយជាមួយប្រពន្ធ យ៉ាងម៉ឺងម៉ាត់​ថា៖ ព្រឹកម៉ិញ ដាវិត បានឆៀងទៅ​កន្លែងបង កំពុងធ្វើការ ដើម្បីខ្ចីលុយបង១០០អ៊ឺរ៉ូ ហើយវាថា នឹងឆៀងចូលសងអូន នៅ​ផ្ទះ​រសៀលនេះ។ ឥឡូវវាបានសងយើង ដូចពាក្យ សន្យាមែន ។ ចំជាមិនងាយរកបានទេ មិត្តភ័ក្រ​ដែលស្មោះត្រង់ គោរពពាក្យសម្ដី​ពិតប្រាកដ​​ច្បាស់លាស់​បែបនេះ !

មនោរម្យ.អាំងហ្វូ

ការិយាល័យនិពន្ធ យកព័ត៌មាន និងកិច្ចការអង្កេត-ស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។