សំណើច កំប្លែង

គ្រូពេទ្យ និងអ្នកជំងឺ (វគ្គទី២) សំណើចខ្លី

– ឱលោកគ្រូពេទ្យ ខ្ញុំមានអាការៈរាគរូស តាំងពីយប់មក មិនស្វាងសោះ សូមមេត្តាដាក់ថ្នាំ​អោយខ្ញុំបន្តិចមក ។

– ហើយ មុននឹងលោកប្អូនញ៉ាំអី ?

– បាទលោកគ្រូពេទ្យ ញ៉ាំកន្ទួតត្រាំ …

– អញ្ចឹងលោកប្អូនបើកភ្នែកមក ខ្ញុំនឹងបន្តក់ថ្នាំភ្នែកជូន!

– អ៎ាក ខ្ញុំឈឺពោះ​រាគរូស មិនមានឈឺភ្នែកទេ ម៉េចក៏ …?

– នេះគេហៅថា​ ការពារប្រសើរជាងព្យបាល ថ្ងៃក្រោយ លោកប្អូននឹងមានភ្នែកល្អ ក្នុងការជ្រើសរើសចំណីអាហារ មិនធ្វើអោយឈឺពោះ !!!

– … ???!!!

មនោរម្យ.អាំងហ្វូ

ការិយាល័យនិពន្ធ យកព័ត៌មាន និងកិច្ចការអង្កេត-ស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។