ជីវិតប្រចាំថ្ងៃ

បារាំង៖ ប្រតិទិន​​នៃវិស្សមកាល ក្នុងឆ្នាំសិក្សា ២០២០-២០២១

តារាង«ប្រតិទិន​​នៃវិស្សមកាល» ខាងក្រោមនេះ នឹងជួយសម្រួល ដល់ឪពុកម្ដាយ ឬអាណាព្យាបាល​ទាំងឡាយ ជាពិសេសពលរដ្ឋ ខ្មែរ-បារាំង ដែលរស់នៅក្នុងប្រទេសបារាំង អាចពិគ្រោះបាន​ជាមុន នូវវិស្សមកាល​ទាំង៥ នៃឆ្នាំសិក្សា ២០២០-២០២១ សម្រាប់ សិស្សានុសិស្ស រាប់តាំង​ពីមតេយ្យសាលា រហូតដល់វិទ្យាល័យ។

ថ្ងៃខែទាំងនេះ ជាការដកស្រង់ ចេញពីប្រតិទិនផ្លូវការ ដែលចេញផ្សាយ ដោយក្រសួងសិក្សាធិការជាតិ នៃសាធារណរដ្ឋបារាំង និងសម្រាប់តែទឹកដីបារាំងដីគោកប៉ុណ្ណោះ (សម្រាប់ទឹកដីបារាំង ឯនាយសមុទ្រ ថ្ងៃខែវិស្សមកាល មិនដូចដីគោកទេ)។

ប្រតិទិន នៃវិស្សមកាល អាចនឹងមានការផ្លាស់ប្ដូរ ក្នុងករណីប្រធានស័ក្ដិ ទៅតាម​ការសម្រេច របស់គ្រឹះស្ថានសិក្សាផ្ទាល់ ឬបណ្ឌិត្យសភា ប្រចាំតំបន់នីមួយៗ។

គួរបញ្ជាក់ដែរថា ពេលវេលា​ដែលចាប់ផ្ដើមវិស្សមកាល គឺបន្ទាប់ពីថ្នាក់រៀន ត្រូវបាន​បញ្ចប់។ ជាឧទាហរណ៍៖

«វិស្សមកាល នៃបុណ្យ “Toussaint” នឹងចាប់ផ្ដើមពីថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២០។»

«សម្រាប់ថ្នាក់រៀនណា ដែលមានម៉ោងរៀន នៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែតុលានោះ ថ្នាក់រៀន​នោះ ត្រូវបញ្ចប់ម៉ោងរៀន នៅថ្ងៃនោះរួចរាល់សិន ទើបសិស្ស​អាចចាប់ផ្ដើម ចេញទៅ​វិស្សមកាលបាន។ រីឯថ្នាក់រៀនណា ដែលគ្មានម៉ោងរៀន នៅព្រឹកថ្ងៃសៅរ៍នោះទេ សិស្ស​អាច​ចាប់ផ្ដើម ចេញទៅវិស្សមកាលបាន តាំងពីល្ងាចថ្ងៃសុក្រ ទី១៦ ខែតុលា៕»

តំបន់វិស្សមកាល» តំបន់ A តំបន់ B តំបន់ C
Besançon, Bordeaux, Clermont-Ferrand, Dijon, Grenoble, Limoges, Lyon et Poitiers Aix-Marseille, Amiens, Caen, Lille, Nancy-Metz, Nantes, Nice, Orléans-Tours, Reims, Rennes, Rouen et Strasbourg Créteil, Montpellier, Paris, Toulouse et Versailles
បវេសនកាល នៃ​​សិស្សា​នុសិស្ស​ទាំងអស់» ថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២០ (ដូចគ្នាគ្រប់តំបន់)
វិស្សមកាល នៃបុណ្យ “Toussaint”» ពីថ្ងៃសៅរ៍ ទី១៧ ខែតុលា រហូតដល់ថ្ងៃចន្ទ ទី២ ខែវិច្ឆិកា ឆ្នាំ២០២០ (ដូចគ្នាគ្រប់តំបន់)
វិស្សមកាល នៃបុណ្យ “Noël”» ពីថ្ងៃសៅរ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២០ រហូតដល់ថ្ងៃចន្ទ ទី៤ ខែមករា ឆ្នាំ២០២១ (ដូចគ្នាគ្រប់តំបន់)
វិស្សមកាល នៃ​សិសិររដូវ» ពីថ្ងៃសៅរ៍ ទី៦ ខែកុម្ភៈ រហូតដល់ថ្ងៃចន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ពីថ្ងៃសៅរ៍ ទី២០ ខែកុម្ភៈ រហូតដល់ថ្ងៃចន្ទ ទី៨ ខែមីនា ឆ្នាំ២០២១ ពីថ្ងៃសៅរ៍ ទី១៣ ខែកុម្ភៈ រហូតដល់ថ្ងៃចន្ទ ទី១ ខែមីនា ឆ្នាំ២០២១
វិស្សមកាល នៃ​រដូវ​ផ្ការីក» ពីថ្ងៃសៅរ៍ ទី១០ ខែមេសា រហូតដល់ថ្ងៃចន្ទ ទី២៦ ខែមេសា ឆ្នាំ២០២១ ពីថ្ងៃសៅរ៍ ទី២៤ ខែមេសា រហូតដល់ថ្ងៃចន្ទ ទី១០ ខែឧសភា ឆ្នាំ២០២១ ពីថ្ងៃសៅរ៍ ទី១៧ ខែមេសា រហូតដល់ថ្ងៃចន្ទ ទី៣ ខែឧសភា ឆ្នាំ២០២១
វិស្សមកាលធំ នៃ​រដូវក្ដៅ» ចាប់ពីថ្ងៃអង្គារ ទី៦ ខែកក្កដា ឆ្នាំ២០២១ រហូតដល់​បវេសនកាល​ឆ្នាំក្រោយ (ដូចគ្នាគ្រប់តំបន់)
ក. កល្យាណ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កែវ កល្យាណ មានជំនាញខាងការស្រាវជ្រាវ និពន្ធ និងជីវិត។