Selfie ៖ ក្រុមអ្នកស្រាវជ្រាវ មកពីសាកលវិទ្យាល័យកាលីហ្វ័រនីញ៉ា បានធ្វើការជាមួយសិស្សនិស្សិតមហាវិទ្យាល័យមួយក្រុម ដើម្បីស្វែងយល់អំពីវិធីថតរូបប្រភេទផ្សេងៗគ្នា ពេញមួយថ្ងៃនៅលើស្មាតហ្វូនរបស់ពួកគេ ដែលមានឥទ្ធិពល ទៅលើអារម្មណ៍របស់ពួកគេ។
ក្នុងកំឡុងពេលនៃការសិក្សាស្រាវជ្រាវ និស្សិតត្រូវបានគេជ្រើសរើស យករូបថតមួយ ក្នុងចំណោមបីប្រភេទខុសៗគ្នា ជារៀងរាល់ថ្ងៃ៖ រូបថតខ្លួនឯង (Selfie) ដោយបង្ហាញពីភាពញញឹម – រូបថតនៃអ្វីមួយ ដែលធ្វើឱ្យពួកគេសប្បាយចិត្ត និងរូបភាពនៃអ្វីដែលពួកគេគិតថា នឹងធ្វើឱ្យនរណាម្នាក់ផ្សេងទៀតសប្បាយរីករាយ នៅក្នុងជីវិតរបស់ពួកគេ។
ប្រភេទនៃរូបថតនីមួយ ៗ បានបង្កើតលទ្ធផលផលខុសគ្នា នៅចុងបញ្ចប់នៃការស្រាវជ្រាវ ដែលមានរយៈពេលបីសប្តាហ៍។
ទោះបីជាយ៉ាងណាក៏ដោយ ការថតស៊ែលហ្វី ក៏មានអត្ថប្រយោជន៍ជាច្រើនទៀត ដូចជា៖