ផ្ទាំងសំពត់ស

រូបភាពពិសេសៗ​​របស់ផែនដី ក្នុង​ភាពយន្ដ​ឯកសារ «HOME»

ភាពយន្ដឯកសារ «HOME» (បកប្រែក្រៅផ្លូវការ ជាខេមរភាសា «ផ្ទះយើង») ចេញបញ្ចាំងជាសាធារណៈ នៅខែឧសភា ឆ្នាំ២០០៩​ និងមានរយៈពេលសរុប ៩០នាទី (ភាពយន្ដបញ្ចាំងនៅតាមរោង មានរយៈពេល១២០នាទី)។

ជាសមិទ្ធិផលដឹកនាំ​ដោយសមិទ្ធិករបារាំង លោក «Yann Arthus-Bertrand»​ និងផលិតដោយលោក «Luc Besson» ដោយមានការចូលរួម ពីផលិតករពីររូបទៀត នៅក្នុងផលិតកម្ម «EUROPA» ភាពយន្ដឯកសារនេះចង់បង្ហាញ ពីការទាក់ទងគ្នា ដែលមិនអាចកាត់ផ្ដាច់បាន រវាងមនុស្ស និងផែនដី។

ប៉ុន្តែទស្សនិកជន ដែលបានទស្សនាភាពយន្ដ «Home» ក៏ហាក់ដូចជាបានដើរកម្សាន្ដ នៅជុំវិញពិភពលោកដូច្នេះដែរ​ ជាពិសេសជាដំណើរកម្សាន្ដភាគច្រើន តាមយន្ដហោះ ដែលហោះពីលើតំបន់កម្រនានា។

ផលិតភាពយន្ដមួយនេះ ត្រូវចំណាយថវិកាប្រមាណជា ១២លានអ៊ឺរ៉ូ ក្នុងនោះ ១០លានអ៊ឺរ៉ូ ទទួលបន្ទុកដោយសហគ្រាស «KERING (អតីតសហគ្រាស PPR)»។

ភាពយន្ដឯកសារ ជាភាសាបារាំង (ដើម្បីទស្សនាភាពយន្ដ ជាភាសាអង់គ្លេស សូចចុចលើទីនេះ) ៖

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។