បាល់ទាត់

Champions League៖ ៨ក្រុម​ចុងក្រោយ សម្រាប់​រដូវកាល២០២០-២១

បន្ទាប់ពីជ័យជំនះ​របស់ក្រុមបាល់ទាត់ចំនួន៤ នៅក្នុងការប្រកួត​​យប់ថ្ងៃអង្គារ និងថ្ងៃពុធ សប្ដាហ៍នេះរួច ខាងក្រោម​ជាបញ្ជីក្រុម​ទាំង​«៨ក្រុម​ចុងក្រោយ» សម្រាប់រដូវកាលឆ្នាំ២០២០-២០២១ នៃក្របខណ្ឌដណ្ដើមជើងឯកអ៊ឺរ៉ុប «Champions League» (សរសេរជូន​ជាអក្សរឡាតាំង) ៖

(ឈ្មោះក្រុមបាល់ទាត់ និងឈ្មោះប្រទេស ជាអក្សរកាត់)

  • – Borussia Dortmund (ALL)
  • – Liverpool (ANG)
  • – Manchester City (ANG)
  • – Paris Saint-Germain (FR)
  • – FC Porto (POR)
  • – Real Madrid (ESP)
  • – Bayern Munich (ALL)
  • – Chelsea (ANG)

ក្រុមទាំង៨ នឹងត្រូវឡើងទៅប្រកួត ក្នុងវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ (ឬហៅថា វគ្គ៨ក្រុម) ក្នុងខែខាងមុខ។ ពួកគេត្រូវឆ្លងកាត់ការចាប់ឆ្នោត រើសដៃគូប្រកួត ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃសុក្រទី១៩ ខែមីនា(ស្អែក) ចាប់ពីវេលាថ្ងៃត្រង់តទៅ ក្នុងទីស្នាក់ការកណ្ដាល នៃសហភាពបាល់ទាត់អ៊ឺរ៉ុប «UEFA» (ក្រុង«Nyon» ប្រទេសស្វីស)។

គួរឲ្យកត់សម្គាល់ដែរថា ក្រុមទាំង៨ខាងលើ មាន៣ក្រុមជាក្រុមបាល់ទាត់ មកពីប្រទេសអង់គ្លេស ២ក្រុមមកពី​ប្រទេស​អាល្លឺម៉ង់ ខណៈប្រទេសបារាំង អេស្ប៉ាញ និងប្រទេសព័រទុយហ្គាល់ មាន១ក្រុម/១ប្រទេស។ ដោយឡែក គ្មានក្រុម​បាល់ទាត់ មកពីប្រទេសអ៊ីតាលីទេ ដែលមិនធ្លាប់កើតមាន រាប់តាំងពីឆ្នាំ២០១៦មក៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។