បាល់ទាត់

Champions League ៖ មេនស៊ីធី ឈ្នះការប្រកួត តែស្ពឺឡើងវគ្គ

ការប្រកួត«ត្រឡប់» ក្នុងយប់នេះរវាង មេនស៊ីធី (Manchester City – អង់គ្លេស) ទល់នឹង ថូថែនហាម (Tottenham – អង់គ្លេស) វគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ នៃការដណ្ដើមជើងឯកអ៊ឺរ៉ុប «Champions League» ឆ្នាំ២០១៨-២០១៩នេះ បានបញ្ចប់ទៅជាមួយនឹងសេណារីយ៉ូ ដ៏ហួសចិត្ត នៅរៀងរាល់គ្រាប់បាល់ ដែលរកបានទាំងសងខាង។

គ្រាប់បាល់ ដែលរកបានទាំងសងខាង ៤-៣ (ពិន្ទុសរុប ៤-៤) ដែលផ្ដល់ជ័យជំនះក្នុង​យប់នេះ សម្រាប់ក្រុមមេនស៊ីធី តែគឺក្រុមស្ពឺរ ដែលបានឆ្លងឡើង ទៅវគ្គ១​ភាគ២​ផ្ដាច់​ព្រ័ត្រ ដោយសារក្រុមស្ពឺរបានយកឈ្នះ លើក្រុមមេនស៊ីធី ០-១ នៅក្នុងការប្រកួត«ទៅ» កាលពីសប្ដាហ៍មុន និងដោយសារក្រុមនេះ រកបានគ្រាប់បាល់ នៅខាងក្រៅផ្ទះខ្លួន ច្រើនជាក្រុមមេស៊ីធី (យប់នេះរកបានបីគ្រាប់ ខណៈក្រុមមេនស៊ីធី រកបាន០ កាលពីសប្ដាហ៍មុន)។


ក្នុងយប់នេះដដែល ការប្រកួតមួយទៀតរវាងក្រុមព័រតូ (FC-Porto – ព័រទុយហ្គាល់) និងក្រុមលីវើភូល (Liverpool-FC – អង់គ្លេស) មិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលប៉ុន្មានទេ ដោយហេតុថា ក្រុមហង្សក្រហមបានឈ្នះ ពីលើក្រុមព័រតូ ដោយគ្រាប់បាល់ ៤-១ បន្ទាប់ពីបានឈ្នះលើក្រុមនេះ កាលពីសប្ដាហ៍មុន ២-០ រួច។


ខាងក្រោមនេះ ជាក្រុមដែលបានឡើងទៅវគ្គ១ភាគ២ ឬវគ្គបួនក្រុមចុងក្រោយ៖

  • ក្រុមអាចាកអាមស្ទែដាម vs ក្រុមថូថែនហាម
  • ក្រុមបាសឺឡូន vs ក្រុមលីវើភូល
ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។