ពិភពលោក

Covid-19៖ អគ្គលេខាធិការ អ.ស.ប ថា​​ការរាតត្បាត បង្កើនវិបត្តិផ្លូវចិត្ត

អគ្គលេខាធិការអង្គការសហប្រជាជាតិ  លោក អង់តូនីញ៉ូ ហ្គូតេរេស (António Guterres) បានថ្លែងនៅក្នុងវីដេអូមួយ ដោយអះអាង ថា​​ការរាតត្បាត នៃជំងឺ«Covid-19» កំពុងបង្កើន​គំនាប នៃភាពតានតឹង ខាងផ្លូវចិត្ត ដល់ក្រុមគ្រួសារ និងសហគមន៍។

វីដេអូរបស់លោក ដែលត្រូវបានការិយាល័យ អ.ស.ប ប្រចាំក្នុងរាជធានីភ្នំពេញ យកមក​បង្ហោះនោះ បានរៀបរាប់ថា៖

«បន្ទាប់ពីការធ្វេសប្រហែស និងមានការយកចិត្តទុកដាក់ទាប ក្នុងសេវាសុខភាពផ្លូវចិត្ត អស់រយៈពេល ជាច្រើនទសវត្ស មកហើយនេះ ជំងឺរាតត្បាតកូវីដ១៩ កំពុងតែបង្កើន គំនាប នៃភាពតានតឹងផ្លូវចិត្ត ដល់ក្រុមគ្រួសារ និងសហគមន៍ បន្ថែមទៀតផងដែរ។»

សូមទស្សនាការលើកឡើងទាំងស្រុង របស់លោក អង់តូនីញ៉ូ ហ្គូតេរេស ដូចខាងក្រោម៖

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។