កម្ពុជា

លឺ ឡាយស្រេង អរគុណ ហ៊ុន សែន ដែល​បើកផ្លូវ​ឲ្យវិល​ចូល​កម្ពុជា

«ខ្ញុំសូមអរគុណសម្តេចតេជោ ព្រោះខ្ញុំស្គាល់សម្តេច ច្បាស់ណាស់។ អរគុណសម្តេច បានតបមកភ្លាមៗ» នេះ ជាការថ្លែងឡើង របស់លោក លឺ ឡាយស្រេង នៅមុននេះបន្តិច ដើម្បី«អរគុណ»តបទៅលោក ហ៊ុន សែន ដែលបានប្រកាសកាលពីព្រឹកម៉ិញ បើកផ្លូវឲ្យលោកវិលចូលប្រទេសវិញ។

ទន្ទឹមនឹងការថ្លែង អំណរគុណមេដឹកនាំកម្ពុជានោះ លោក លឺ ឡាយស្រេង នៅបានថ្លែងរំលឹក ពីការលើកឡើងរបស់លោក ដែលហៅព្រះមហាក្សត្រ ថាជា«មាន់គ្រៀវ» និងពាក្យពេជន៍​មួយចំនួនទៀត។ លោកថា មិនដឹងយ៉ាងម៉េចទេ តែមាត់លោកចេះតែភ្លាត់។

ក្នុងក្ដីសង្ឃឹមថា នឹងបានត្រឡប់ចូលកម្ពុជា ក្នុងពេលឆាប់ៗនេះ អតីតឧបនាយករដ្ឋមន្ត្រី បានសន្យាទៀតថា៖

«ឈប់និយាយហើយ ព្រោះអ្វីៗដែលថ្លែងកន្លងមកទាំងអស់ ធ្វើឲ្យខ្ញុំបានមករស់នៅស្រុកគេ។ មកដល់ស្រុកវិញ នឹងធ្វើបុណ្យ ធ្វើទាន ធ្វើមូលនិធិមនុស្សចាស់៕»

Posted by លឺ ឡាយស្រេង on Sunday, March 31, 2019
ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។