កម្ពុជា

ហ៊ុន សែន ផ្តាំទៅ​គូប្រកួត​ឲ្យ​«ហ្វឹកហាត់​ឲ្យ​ស្ទាត់» កុំឲ្យ​ចាញ់ដូចមុនៗ

បន្ទាប់ពីខកខាន លែងបានហាត់ប្រាណ អស់រយៈពេលជាច្រើនសប្ដាហ៍ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើការហាត់ប្រាណនេះឡើងវិញ នៅថ្ងៃនេះ និងបានឆ្លៀតផ្ញើរសារ ទៅកាន់គូប្រកួតរបស់លោក ឲ្យ«ហ្វឹកហាត់​ឲ្យ​ស្ទាត់» ដើម្បីកុំឲ្យ«ចាញ់ដូចមុនៗ»។

ការផ្ញើរសារនោះ ទំនងជាលោកនាយករដ្ឋមន្ត្រី ថ្លែងទៅកាន់ដៃគូ លេងកីឡាកូនគោល ជាមួយនឹងរូបលោក។ ជាមួយនឹងរូបថតច្រើនសន្លឹក បង្ហោះនៅលើបណ្ដាញសង្គម បុរសខ្លាំងកម្ពុជា​ដែល​អង្គុយ​ នៅក្នុង​អំណាច តាំងពី៣៥ឆ្នាំមក បានសរសេរឲ្យដឹងថា៖

«ថ្ងៃទីមួយ បានហាត់ប្រាណឡើងវិញ បន្ទាប់ពី៧០ថ្ងៃ មិនបានហាត់ ដោយសារគ្រេចស្មា។ រត់លើម៉ាសុីន៣០នាទី ធាក់កង់៦៥នាទី ដុតកាលឡូរី៥៦០ បែកញើសគ្រប់គ្រាន់ល្មម។ កីឡាវាយកូនគោលរង់ចាំ រដូវប្រាំងងាយស្រួលលេង ជាងរដូវវស្សា។»

លោក ហ៊ុន សែន បានឆ្លៀតផ្ញើរសារ ទៅកាន់គូប្រកួតរបស់លោកថា៖

«ផ្តាំទៅគូរប្រកួត សូមឆ្លៀតហ្វឹកហាត់ ឱ្យស្ទាត់ជំនាញ កុំអោយចាញ់ ដូចមុនៗទៀត អាក្រក់មើលណាស់៕»

ថ្ងៃទីមួយបានហាត់ប្រាណឡើងវិញបន្ទាប់ពី៧០ថ្ងៃមិនបានហាត់ដោយសារគ្រេចស្មា។រត់លើម៉ាសុីន ៣០នាទីធាក់កង់៦៥នាទីដុតកាលឡូរី ៥៦០…

Posted by Samdech Hun Sen, Cambodian Prime Minister on Tuesday, September 17, 2019
ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។