កម្ពុជា

ហ៊ុន សែន ឲ្យពលរដ្ឋបង់ពន្ធ ដើម្បី​កុំឲ្យ​របប​ដឹកនាំ​លោក​ដួលរលំ

«ហ្អែងចាំឲ្យរដ្ឋាភិបាល ហ៊ុន សែន ដួល ព្រោះអត់មានលុយបើកប្រាក់បៀវត្សរ៍… ហ្អែងចាំទៅ» នេះ ជាការលើកឡើង របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់ពីការអំពាវនាវរបស់លោក ឲ្យប្រជាពលរដ្ឋអនុវត្តន៍ នូវ«វប្បធម៌បង់ពន្ធ»ថ្មី ឬនិយាយម្យ៉ាងទៀត ជាការតម្រូវ ឲ្យពលរដ្ឋបង់ពន្ធ ដើម្បីរដ្ឋាភិបាលលោក មានប្រាក់បើកបៀវត្សរ៍ ឲ្យមន្ត្រីរាជការ។

ប្រមុខដឹកនាំកម្ពុជាបានថ្លែងដូច្នេះ នៅព្រឹកថ្ងៃចន្ទទី១ ខែមេសា ឆ្នាំ២០១៩នេះ ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតរាប់ពាន់នាក់ មកពីវិទ្យាស្ថានមួយ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។

Tags: Hun SenTaxe