កម្ពុជា

សមាជ​អ្នក​ប្រជាធិបតេយ្យ​នៅ​កូរ៉េ ចេញ​សេចក្ដី​សម្រេ​ច​«៧ចំណុច»

សមាជ​អ្នកប្រជាធិបតេយ្យ ក្នុង​ក្រុងក្វាងយូ ប្រទេសកូរ៉េខាងត្បូង ក្នុង​រយៈពេល​បីថ្ងៃ រាប់ពី​ថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩នេះ បាន​ចេញសេចក្ដី​សម្រេច​ដ៏វែងអន្លាយ​មួយ មាន«៧ចំណុច»។

មន្ត្រីអង្គការសង្គមស៊ីវិឡ និងគណបក្សប្រឆាំងជាច្រើន រួមមានទាំងលោក សម រង្ស៊ី មេដឹកនាំប្រឆាំងផង បានចូលរួមនៅក្នុងសមាជនោះ ដើម្បីអ្វីមួយដែលពួកគេអះអាងថា ដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ នៅក្នុងប្រទេសកម្ពុជា។

កម្មវិធីនេះ ​រៀបចំឡើងដោយ អង្គការ​ប្រជាធិបតេយ្យ​អាស៊ី និង​វេទិកា​សិទ្ធិមនុស្ស​ (Democracy Asia and HRs Forum) ដោយចូលរួមសហការរៀបចំ ដោយ​ចលនា​យុវជន​ខ្មែរ នៅ​ប្រទេស​កូរ៉េខាងត្បូង និងធ្វើឡើង​​នៅ​ក្នុង​អគារ​សាលាក្រុង ទីក្រុង​ក្វាងជូតែម្ដង។

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមផ្សាយជូន នូវសេចក្ដីសម្រេចនោះទាំងស្រុង ដូចខាងក្រោម៖

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។