កម្ពុជា

អ្នកវិភាគ​ឆ្ងល់​ថា គ្មាន​អាជ្ញាធរ​ណា​អើពើ ពេលចិន​«បង្ហាញ​កាំភ្លើង»

រូបភាពដែលបណ្ដាជនចិន«បង្ហាញកាំភ្លើង»នៅក្នុងដៃ ត្រូវបានបង្ហោះចែករំលែកតៗគ្នា នៅពាសពេញបណ្ដាញសង្គម និងបានបង្កឲ្យមានប្រតិកម្មចម្រុះ អះអាងថា «បណ្ដា​ជន​ចិន​កាន់តែព្រហើន» ដែលចូលមកនៅក្នុងទឹកដីខ្មែរ តែបែរជាបង្ហោះរូបភាព យ៉ាងហ៊ឺហាដូច្នេះ។

សម្រាប់លោកបណ្ឌិត មាស នី អ្នកវិភាគនយោបាយ និងសង្គម បានសំដែងចម្ងល់ឡើងថា៖

«មានន័យថាម៉េច នៅពេលដែលព្រះសង្ឃ ថតរូបលេងកាំភ្លេីង[ជ័រ] ត្រូវបានជាប់ឃុំរហូកដល់សព្វថ្ងៃ តែចិនមួយក្រុម នាំគ្នាបង្ហោះហ្វេសប៊ុកលេងកាំភ្លេីង តែមិនមានអាជ្ញាធរណា អេីពេីសោះអញ្ចឹង?»

មានន័យថាម៉េចនៅពេលដែលព្រះសង្ឈថតរូបលេងកាំភ្លេីងត្រូវបានជាប់ឃុំរហូកដល់សព្វថ្ងៃតែចិនមួយក្រុមនាំគ្នាបង្ហោះហ្វេសប៊ុកលេងកាំភ្លេីងតែមិនមានអាជ្ញាធរណាអេីពេីសោះអញ្ចឹង ? ?

Publiée par Meas Nee sur Dimanche 19 mai 2019


ព្រះសង្ឃដែលរងការជាប់ឃុំ ព្រោះបានបង្ហោះរូបលេងសើច ជាមួយនឹងកាំភ្លើងជ័រនោះ ទំនងជាលោក មាស នី សំដៅទៅព្រះសង្ឃ ហន សុផាន្នី ដែលជាសមាជិកបណ្ដាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម។ ព្រះសង្ឃ ហន សុផាន្នី ព្រះជន្ម២៤វស្សា ត្រូវ​បាន​ចាប់ផ្សឹក និងឃុំខ្លួន​ ចាប់តាំងពីចុងខែមិថុនា ឆ្នាំ២០១៧រហូតមក ក្រោម​ការ​ចោទប្រកាន់ ពីបទដឹកជញ្ជូន – កាន់អាវុធដោយខុសច្បាប់ និងញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋ បន្ទាប់ពីព្រះសង្ឃអង្គនេះ បានថតរូបលេងសើច ជាមួយនឹងកាំភ្លើងជ័រមួយដើម។

ដោយឡែក សម្រាប់ក្រុមជនជាតិចិន ដែលកាន់កាំភ្លើងថតរូប យកមកបង្ហោះនៅលើបណ្ដាញសង្គម អាចជារូបភាពដូចខាងក្រោម ដែលត្រូវបានយកមកបង្ហោះបន្តៗគ្នា នៅពេលក្រោយៗមក។ ប៉ុន្តែការបង្ហោះរូបថតទាំងនេះ ធ្វើឡើងតាំងពីអំឡុងខែមករា​ កន្លង​មកម្លេះ។

#ចិនថតបង្ហាញកាំភ្លើង!!! អ្វីដែលកាន់តែអស្ចារ្យនោះ គឺក្រុមអួតកាំភ្លើងទាំងនេះ នៅអាចចូលកម្មវីធីរាជការធំៗទៀត….តើពួកគេជាអ្នកណានិងខ្សែអ្នកធំណា????

Publiée par San Prum sur Mercredi 9 janvier 2019


រឿងរ៉ាវទាក់ទងនឹង​បណ្ដាជនចិន បានកើតឡើងជាហូហែរ នៅក្នុងប្រទេសកម្ពុជា។ ករណី​ចុងក្រោយគេបង្អស់ គឺជនជាតិចិនមួយក្រុម បានប្រកាសនៅក្នុងវីដេអូមួយ ហៅខ្លួនឯងថា មកពីទីក្រុង «Chongqing» ប្រទេសចិន ហើយថានឹងបំពុល ដល់សន្តិសុខរបស់ខេត្តព្រះសីហនុ។ តបនឹងរឿងរ៉ាវមួយនេះ ស្ថានទូតចិនប្រចាំនៅរាជធានីភ្នំពេញ បានចេញមុខ មកអះអាងថា ជនជាតិចិនទាំងនោះ គ្រាន់តែនិយាយ​លេងសើច ដោយសារខ្លួន​ស្រវឹង​ស្រា​ប៉ុណ្ណោះ៕

សេចក្ដីជូនដំណឹងរបស់ស្ថានទូតចិនប្រចាំកម្ពុជាអំពីស្ថានភាពនៃការស៊ើបអង្កេតលើវីដេអូជនជាតិចិនសង្ស័យពាក់ព័ន្ធនឹងសង្គមងងឹតដែលត្រ…

Publiée par Chinese Embassy in Cambodia-中华人民共和国驻柬埔寨王国大使馆 sur Vendredi 17 mai 2019
ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។