កម្រមាន

ស្រវឹង… យក​កាំបិត​ស្នៀត​កាត់​លិង្គ​ខ្លួនឯង គ្រវាត់ចោល

«គ្រវាត់ចោល» មិនដឹងនៅឯណា! ក្រុមអ្នកជួយសង្ក្រោះ ត្រូវបានហៅ ឲ្យធ្វើអន្តរាគមន៍​ជាបន្ទាន់ នៅក្នុងយប់ថ្ងៃ អង្គារ ចូលមកថ្ងៃពុធ សប្ដាហ៍មុន នៅក្នុងសង្កាត់មួយ នៃ​រដ្ឋធានីប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។

នៅពេលមកដល់ កន្លែងកើតហេតុ ក្រុមអ្នកជួយសង្គ្រោះ បានប្រទះ​ឃើញបុរសម្នាក់ ដេកដួល​នៅក្នុង​សួនច្បារ កណ្ដាលថ្លុកឈាម យ៉ាងអាណោចអាធម។ បុរសរូបនោះ ស្ថិត​ក្នុង​​សភាពស្រវឹង​ជោគជាំ និងបាត់… លិង្គទៅណា រកមិនឃើញ។

សារព័ត៌មាន «Berliner Kurier» បានរាយការណ៍ថា ស្ថានភាពរបស់បុរស មានលក្ខណៈ​ធ្ងន់ធ្ងរ ដោយសារលិង្គ បានដាច់មួយកំណាត់ ដោយត្រូវកាត់ផ្ដាច់ ដោយកាំបិទស្នៀត របស់បុរសនោះខ្លួនឯង។ គេមិនដឹងនៅឡើយថា តើសម្រេចកាត់ ផ្ដាច់ប្រដាប់ភេទ​ខ្លួនដូច្នេះ ត្រូវបានធ្វើឡើង ក្រោមមូលហេតុអ្វីទេ។

បន្ទាប់ពីដាក់ជនរងគ្រោះ ដល់ដៃគ្រូពេទ្យរួច ក្រុមអ្នកជួយសង្ក្រោះ បាន​វិលទៅ​ស្វែងរក​លិង្គមួយកំណាត់ ដែលត្រូវកាត់ដាច់។ តែសាច់មួយដុំនោះ ត្រូវបាន«គ្រវាត់ចោល» មិនដឹងនៅទីណាឡើយ។

យ៉ាងណា អាជ្ញាធរអាល្លឺម៉ង់ បានប្រកាសបើកសំនុំរឿងមួយឡើង ដើម្បីស៊ើបអង្កេត រកឲ្យឃើញ ពីមូលហេតុ ដែលនាំឲ្យបុរស ដាច់ចិត្តកាត់លិង្គខ្លួនឯង យ៉ាងដូច្នេះ៕

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។

Tags: PenisSex