វីដេអូ ពីនេះពីនោះ

ហោះក្នុងមេឃ និង​បង្កើត​ផ្ទាំងទស្សនីយភាព​ដ៏កម្រ

លោតទម្លាក់ខ្លួនពីយន្ដហោះ ហោះក្នុងមេឃ ដើម្បីបង្កើតផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ កម្រមានពីមុន… ជាអ្វីដែលលោក «Mark Wallace» អ្នកជំនាញខាង​លោត​ប៉ារ៉ាឈុត និងមិត្តភ័ក្រលោក ចំនួន១៦នាក់ផ្សេងទៀត បានធ្វើ​កាលពីពាក់កណ្ដាល​ខែមិថុនា​កន្លងមក។

នៅពីលើលំហ «Skydive Spaceland» ក្បែរក្រុង ហ៊ូស្ដុន រដ្ឋតិចសាស់ (ខាងត្បូងសហរដ្ឋ​អាមេរិក) អ្នកលោតប៉ារ៉ាឈុតទាំង១៧ បានបំពាក់ជាប់នឹងខ្លួន នូវអំពូលភ្លើង «LED» ដែលឲ្យពណ៌ចម្រុះ និងបំពាក់ជាប់​នឹងជើងពួកគេ នូវកាំជ្រួចជ្វាលា ដែលត្រូវបាន​ដុះបញ្ឆេះ នៅពេល​ពួកគេហោះ ក្នុងលំហមេឃ៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។

Tags: Fireworks