នាទី«ជ័យនាងគ្រត»

ព័ត៌មានអាជ័យ៖ សូមជូន​ចម្រៀង​«ទូរស័ព្ទ​ប្រាប់ផង»​ដោយ សាន ផានិត

ថ្ងៃនេះ អាជ័យខ្ញុំសូមនាំមកជូនប្រិយមិត្ត នូវចម្រៀងមួយបទ ដែលមានចំណងជើងថា «ទូរស័ព្ទ​ប្រាប់ផង»។ ចម្រៀងនេះ ចេញក្នុងថាស តាំងពីចុងទសវត្សន៍ ឆ្នាំ៩០ និងបកស្រាយ ដោយអ្នកចម្រៀង ល្បីខាងលេងកាយវិការ លោក សាន ផានិត។

តែត្មាត (អាត្មា) មិនដកស្រង់ យកចម្រៀងទាំងមូល មកសរសេរឡើងវិញទេ ព្រោះថា បងប្អូនភាគច្រើន ដែលមានអាយុ៣០ ឬ៤០ឆ្នាំឡើង សុទ្ធតែទន្ទេញចម្រៀងនេះ ស្ទាត់មាត់រួចហើយ។ សូមអាន និងច្រៀងតាមដូចតទៅ៖

«បងចង់ប្រាប់ពីការពិត ថាចិត្តបងនៅសេ្នហា
ហើយនិងពាក្យមួយថា ឱ្យអូនយល់ចិត្តបង
តើអូនគិតយ៉ាងណា ប្រាប់មកណាសេ្នហ៍
ព្រោះតែពេលនេះប្រែ ខុសពីមុន។»

បន្ទរ (Refrain)៖

«នៅម្នាក់ឯងមែនទេ ឬមានគេនៅក្បែរ
បើការពិតអូនប្រែ សូមសេ្នហ៍អូនប្រាប់ផង
ចង់ប្រាប់ថាបងនឹក បងនឹកពេកកន្លង
ទូរស័ព្ទ​ប្រាប់ផង នឹកបងវិញដែរទេ?»

ជ័យនាងគ្រត

នាទី «ព័ត៌មានជ័យនាងគ្រត» ជាសម្លេងចំអករបស់ពលរដ្ឋ។ នាទីនេះប្រមូល គ្រប់កន្លុកកន្លៀតកៀនកោះ ឬគ្រប់មហាអូមអាមទាំងឡាយ... ទោះតាមរយៈអ្នកសារព័ត៌មាន ឬតាមរយៈការផ្ដល់ព័ត៌មាន របស់ប្រិយមិត្តក្ដី ហើយយកមកផ្សាយ ជូនមហាជនវិញ។