បាល់ទាត់

គ្រាប់បាល់​«ម៉ារ៉ាដូណា» របស់កីឡាករ​វ័យក្មេង​ជាតិ​កូឡំប៊ី

មិនមានកីឡាករបាល់ទាត់ ច្រើនប៉ុន្មាននាក់ទេ ដែលអាចរកគ្រាប់បាល់បាន ដូចអតីតកំពូលតារាបាល់ទាត់ ជាតិអាហ្សង់ទីន កីឡាករ ឌីយេហ្គោ ម៉ារ៉ាដូណា (Diego Maradona)។

តែគ្រាប់បាល់មួយគ្រាប់ របស់កីឡាករ «Anderson Diaz» នៅក្នុងការប្រកួត រវាងក្រុម «Santander» និងក្រុម «Norte de Santander» កាលពីម្សិលម៉ិញ ក្នុងប្រទេសកូឡំប៊ី បានធ្វើឲ្យពិភពបាល់ទាត់ នឹកឃើញឡើងវិញ ពីថ្វីជើងដ៏កម្រមាន របស់អតីតតារាបាល់ទាត់ ក្នុងទសវត្សន៍ឆ្នាំ៨០។

កីឡាករវ័យក្មេង បានបណ្ដើរបាល់ដាច់ ចេញពីខ្សែការពារចំនួន៥នាក់ របស់ក្រុម «Santander» មុននឹងពញ៉ាក់អ្នកចាំទី ឲ្យដួលដេកនៅលើដីម្នាក់ទៀត។ តែប៉ុណ្ណឹងហើយ កីឡាករមិនទាន់អស់ចិត្តទេ តែនៅបានបណ្ដើរបាល់ ដាច់ខ្សែការពារម្នាក់ទៀត មុននឹងសម្រេចទាត់បញ្ចូលទី។

យ៉ាងណា ក្រុម «Norte de Santander» របស់កីឡាករ «Anderson Diaz» បានចាញ់ក្រុម «Santander» នៅទីបញ្ចប់នៃការប្រកួត ក្របខណ្ឌ «U21» ដោយពិន្ទុ ២-៣៕

» គ្រាប់បាល់របស់កីឡាករ «Anderson Diaz» ៖

» គ្រាប់បាល់របស់អតីតតារាបាល់ទាត់ ម៉ារ៉ាដូណា ៖

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។