បាល់ទាត់

Champion League៖ ក្រុមទាំងបួន​ចុងក្រោយ ក្នុងការប្រកួត​វគ្គ១/២

ក្រុមទាំងបួន​ចុងក្រោយ ដែលត្រូវឡើងមកប្រកួត ក្នុងវគ្គ១/២ ក្របខណ្ឌ«Champions League»សប្ដាហ៍ក្រោយ រួមមាន៖

  • ក្រុម ប៉ារីស (Paris Saint-Germain – បារាំង) VS ក្រុម ឡេពហ្សិង (RB Leipzig – អាល្លឺម៉ង់) នៅយប់ថ្ងៃអង្គារទី១៨ ខែសីហា
  • ក្រុម បាយ៉ឺន (Bayern Munich – អាល្លឺម៉ង់) VS ក្រុម លីយ៉ុង (Olympique Lyonnais – បារាំង) នៅយប់ថ្ងៃពុធទី១៩ ខែសីហា។

គួរបញ្ជាក់ដែរថា បន្ទាប់ពីការប្រកួតទាំងបួន ក្នុងវគ្គ១/៤បានបញ្ចប់ ក្រុមបាល់ទាត់​មកពី​ប្រទេស​អេស្ប៉ាញ អង់គ្លេស និងអ៊ីតាលី សុទ្ធតែត្រូវបានជម្រុះចេញទាំងអស់។ នៅសល់​តែក្រុមបាល់ទាត់ តែបួនខាងលើនេះប៉ុណ្ណោះ របស់ប្រទេសបារាំង និងអាល្លឺម៉ង់ ដែលនៅ​តតាំងនឹងគ្នា រហូតដល់វគ្គផ្ដាច់ព្រ័ត្រ។

ក្រុមដែលឈ្នះ ពីការប្រកួតទាំងពីរ នឹងឡើងទៅប្រកួត ក្នុងវគ្គផ្ដាច់ព្រ័ត្រ ដែលនឹង​ប្រព្រឹត្តិទៅ នៅយប់ថ្ងៃទី២៣ ខែសីហា៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។