កម្រមាន

នៅ​ម៉ាឌ្រីត ក្រុម​សកម្មនារី​«Femen»​តវ៉ា​ប្រឆាំង​អំពើហិង្សា​ផ្នែកភេទ

ក្នុងថ្ងៃសុក្រនេះ សកម្មនារីមួយក្រុម នៃចលនា «FEMEN» បាននាំគ្នាធ្វើបាតុកម្ម នៅលើទីលាន «Puerta de Alcala» នៃរាជធានី ម៉ាឌ្រីត (ប្រទេសអេស្ប៉ាញ) ដើម្បីថ្កោលទោស អំពើហិង្សាផ្នែកភេទ ជាពិសេសអំពើហិង្សា ដែលបានកើតឡើង នៅក្នុងរយៈពេល នៃបម្រាមរដ្ឋាភិបាល កាលពីប៉ុន្មានសប្ដាហ៍កន្លងមក។

ក្រុមសកម្មនារី បានពាក់ម៉ាស់ គ្របពីលើមាត់ និងច្រមុះរបស់ពួកគេ។ ពួកនាងៗខ្លះ បានលែងដងខ្លួនខាងលើ និងខ្លះទៀត បានពាក់ស្បៃ គ្របពីលើក្បាល រហូតមក​ដល់ដង​ខ្លួន ដែលចង់បង្ហាញ ពីការកាន់មរណទុក្ខ។

នៅលើដើមទ្រូង របស់ពួកគេ មានសរសេរអក្សរថា៖ «ជំងឺរាតត្បាត នៃបុរសភេទ ដ៏កោងកាច»។

ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសអេស្ប៉ាញ បានឲ្យដឹងថា ការចោទប្រកាន់ទៅលើបុរស ដែលបានប្រព្រឹត្តិ​ហិង្សាផ្នែកភេទ បានកើនឡើងប្រមាណជា៦១% នៅក្នុងរយៈពេល នៃបម្រាម​ហាម​ពលរដ្ឋ មិនឲ្យដើរចេញក្រៅផ្ទះ៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។

Tags: FemenSpain