អាស៊ី-ប៉ាស៊ីភិក

អាស៊ីប៉ាស៊ីភិក បាន​ទទួល​អំណរឆ្នាំថ្មី​រួចហើយ!

បន្ទាប់ពីកោះមួយចំនួន នៅក្នុងមហាសាគរប៉ាស៊ីភិក ពីបណ្ដាប្រទេស នៅក្នុងតំបន់អាស៊ីខាងកើត ដែលបានទទួលអំណរឆ្នាំថ្មី ឆ្នាំ២០១៩នេះរួចរាល់។ ព្រឹត្តិការណ៍ឆ្លងឆ្នាំ ដែលត្រូវបានកត់សម្គាល់ ដោយការបាញ់កាំជ្រួច ដ៏សម្បើមអស្ចារ្យ នៅក្នុងប្រទេសញ៉ូហ្សេឡេន អូស្ត្រាលី ជប៉ុន កូរ៉េ និងនៅក្នុងប្រទេសចិនជាដើម។

ដោយឡែក សម្រាប់ប្រទេសលោកខាងលិច (អ៊ឺរ៉ុបខាងលិច និងទ្វីបអាមេរិក) ត្រូវរង់ចាំប៉ុន្មានម៉ោង​ខាងមុខ ដើម្បីធ្វើពិធីអបអរឆ្នាំថ្មី ឆ្នាំ២០១៩។

ខាងក្រោមនេះ ជាការដកស្រង់យក នូវទិដ្ឋភាពចូលឆ្នាំថ្មី ពីបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីភិក មកជម្រាបជូនប្រិយមិត្ត៖

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។

Tags: New Year