ក្រសួង​បរិស្ថាន​ថា NASA យក​ទិន្នន័យ​«ចាស់»​មក​ផ្សាយ

បីថ្ងៃក្រោយ ការផ្សាយរបាយការណ៍ខ្លីមួយ របស់អង្គការ ណាសា (NASA) ដែលជាស្ថាប័នវិទ្យាសាស្ត្រ របស់​រដ្ឋាភិបាល​អាមេរិក ស្ដីការវិនាសអន្តរាយ នៃព្រៃឈើកម្ពុជានោះ នៅថ្ងៃនេះ ក្រសួងបរិស្ថានកម្ពុជា បាន​ប្រតិកម្ម​តប​វិញ ដោយសម្ដែង​ការ​សោកស្ដាយថា អង្គការ ណាសា ដ៏ល្បីល្បាញមួយនេះ បានយក​ទិន្នន័យ​ចាស់​មក​បង្ហាញ ដែលបង្ក​ឲ្យ​មាន​ការ​បក​ស្រាយ​ខុស។
ក្រសួង​បរិស្ថាន​ថា NASA យក​ទិន្នន័យ​«ចាស់»​មក​ផ្សាយ
ទិដ្ឋភាពការដ្ឋានកាប់ព្រៃឈើមួយ នៅក្នុងតំបន់ព្រៃឡង់។ (រូបថតលើហ្វេសប៊ុក)
  • ដោយ: ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី១១ មករា ២០១៧
  • កែប្រែចុងក្រោយ: January 13, 2017
  • ប្រធានបទ: វិនាសកម្មព្រៃឈើ
  • អាន និងបញ្ចេញយោបល់

នៅព្រលប់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧នេះ ក្រសួងបរិស្ថានកម្ពុជា បានចេញសេចក្តីបំភ្លឺមួយ សម្តែងការ​សោក​ស្តាយ ចំពោះទិន្នន័យ ប្រើប្រាស់នៅក្នុង​របាយការណ៍ដ៏ខ្លី របស់អង្គការណាសា (NASA) ដែល​ក្រសួង​ហៅ​ថា ជា​ទិន្នន័យ«ចាស់»។ ក្នុងសេចក្ដីបំភ្លឺ ដែលទស្សនាវដ្ដីទទួលបាន នៅមុននេះបន្តិច បានឲ្យដឹងថា ទន្និន័យ ដែលកម្មវិធីឃ្លាំមើលផែនដី របស់អង្គការ ណាសា បានយកមកសរសេរ នៅក្នុងរបាយការណ៍នោះ ជា​«អាត្រា​មធ្យម​​ប្រចាំឆ្នាំ នៃការបាត់បង់​គម្រប​ព្រៃឈើ» តែមិនមែនជា «អត្រា​បាត់បង់​គម្រប​ព្រៃឈើ មធ្យម​ប្រចាំ​ឆ្នាំ» ដូច​ការ​ផ្សាយ របស់សារព័ត៌មានមួយចំនួននោះទេ។

តើ«អាត្រាមធ្យម​ប្រចាំ​ឆ្នាំ នៃការបាត់បង់គម្របព្រៃឈើ» ខុសពី«អត្រាបាត់បង់​គម្របព្រៃឈើ មធ្យម​ប្រចាំ​ឆ្នាំ» យ៉ាងដូចម្ដេច?

បន្ថែមពីលើនេះ ក្រសួងមិនបានបកស្រាយទេ ពីរូបភាពថតពីផ្កាយរណប ក្នុងចុងឆ្នាំ២០១៥ ​របស់​អង្គការ​ណាសា បង្ហាញពីក្រឡាជាច្រើន ដែលនោះ​ជាគម្រោងផ្លូវ និងគម្រោងចំការកៅស៊ូ នៅនឹងតំបន់នោះ។ របាយ​ការណ៍​បានរំពឹងថា ព្រៃឈើដែលនៅសេសសល់ នៅក្នុងតំបន់ក្រឡាៗ ដែលជា​គម្រោង​ចំការ​​កៅស៊ូ​ទាំងនោះ នឹង​ត្រូវ​កាប់​បំផ្លាញ​បន្ថែមទៀត។

» អត្ថបទដែលទាក់ទង៖ កម្មវិធី​ឃ្លាំ​មើល​ផែនដី​របស់​ណាសា ថា​«ព្រៃឈើ​នៅ​កម្ពុជា​កំពុង​បន្ត​អន្តរាយ»

» ខាងក្រោមនេះ ជារបាយការណ៍ ស្ដីពីអាត្រាបាត់បង់ព្រៃឈើ របស់វិទ្យាស្ថានធនធានពិភពលោក (World Resources Institute)៖

» ខាងក្រោមនេះ ជាសេចក្ដីបំភ្លឺទាំងស្រុង របស់ក្រសួងបរិស្ថាន៖




Loading...

អត្ថបទទាក់ទង


មតិ-យោបល់