Posts in ‘នយោបាយ’ Category

ព្រះ​​សង្ឃ ប៊ុត ប៊ុនតិញ៖ ភិក្ខុ ហន សុផាន្នី នៅ​មាន​ស្មារតី​ល្អ

ព្រះ​​សង្ឃ ប៊ុត ប៊ុនតិញ៖ ភិក្ខុ ហន សុផាន្នី នៅ​មាន​ស្មារតី​ល្អ

មកដល់ម៉ោងនេះ មេធាវីការពារក្ដី ឲ្យព្រះសង្ឃ ហន សុផាន្នី សមាជិកបណ្ដាញព្រះសង្ឃឯករាជ្យ បានចូល​ទៅ​ជួប​ព្រះអង្គ នៅក្នុងពន្ធនាគាររួចហើយ និងព្រះអង្គនៅមានភាពក្លាហាន អត់មានរាថយ ចំពោះការគាបសង្កត់ ផ្នែក​សតិ​ស្មារតី​អីទេ ហើយក៏មិនមានការធ្វើទារុណកម្មអ្វីដែរ។ នេះ [...]

«ការ​ព្រមាន​របស់ ហ៊ុន សែន ជា​បទ​ឧក្រិដ្ឋ​ប៉ុន​ប៉ង​ធ្វើ​មនុស្ស​ឃាត»

«ការ​ព្រមាន​របស់ ហ៊ុន សែន ជា​បទ​ឧក្រិដ្ឋ​ប៉ុន​ប៉ង​ធ្វើ​មនុស្ស​ឃាត»

«ការថ្លែងរបស់លោក ហ៊ុន សែន ដែលព្រមានអ្នកវិភាគនយោបាយសង្គម ឲ្យត្រៀមក្តារមឈូសនោះ វាគឺជា បទ​ឧក្រិដ្ឋប៉ុនប៉ងធ្វើមនុស្សឃាត» នេះ ជា​ការលើកឡើង របស់លោក សួន សេរីរដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ ប្រតិកម្មទៅនឹងការថ្លែងកាលពីម្សិលម៉ិញ ពីសំណាក់នាយករដ្ឋមន្ត្រី - [...]

ខឹម វាសនា៖ ខ្មែរ​អាត្មា​និយម​និង​ខ្មែរ​ល្ងង់​ខ្លៅ គ្មាន​តម្លៃ​រស់​ទេ

ខឹម វាសនា៖ ខ្មែរ​អាត្មា​និយម​និង​ខ្មែរ​ល្ងង់​ខ្លៅ គ្មាន​តម្លៃ​រស់​ទេ

នៅទីនេះ ចូរកុំនិយាយពីសិទ្ធិមនុស្ស ឬសិទ្ធិនៃការរស់នៅអ្វីឲ្យសោះ! ព្រោះបើមនុស្ស«ខ្មែរ»ដ៏ច្រើនទាំងនោះ រស់នៅ​ក្នុងភាពជាមនុស្ស«អាត្មានិយម» ឬរស់នៅក្នុង«ភាពល្ងង់ខ្លៅ» ដែលក្លាយទៅជាបន្ទុក របស់អ្នកដទៃ នោះ​មនុស្ស​«ខ្មែរ»ប្រភេទនេះ គ្មានតម្លៃជាមនុស្សទេ ហើយក៏គ្មានតម្លៃសមរស់នៅ [...]

អ្នក​ជំនួញ​ដើម​កំណើត​ខ្មែរ​ម្នាក់ ជាប់​ជា​តំណាង​រាស្ត្រ​បារាំង

អ្នក​ជំនួញ​ដើម​កំណើត​ខ្មែរ​ម្នាក់ ជាប់​ជា​តំណាង​រាស្ត្រ​បារាំង

មានអាយុ៤៤ឆ្នាំ លោក តាន់ ប៊ុនហុង (Buon Huong Tan) ដែលគេស្គាល់លោក ជាមួយនឹងឈ្មោះ​ខ្លី «ប៊ុនតាន់ (Buon Tan)» ជានាយកក្រុមហ៊ុនតែ ដ៏ល្បីមួយ នៅក្នុងប្រទេសបារាំង។ ប៉ុន្តែនៅក្នុងនយោបាយ លោក​មិន​មែន​ទើប​ចូលប្រឡូក ក្នុងពេលថ្មីៗនេះទេ។ លោកជាចៅសង្កាត់រង នៃសង្កាត់ទី១៣ (ដែលមានចៅ​សង្កាត់ មក​ពី​គណបក្ស​សង្គម​និយម - [...]

មាជ សុវណ្ណារ៉ា៖ «ការ​លះបង់​របស់​ប៉ា​ទោះ​​ស្លាប់​ឬ​រស់ មិន​សំខាន់​ទេ»

មាជ សុវណ្ណារ៉ា៖ «ការ​លះបង់​របស់​ប៉ា​ទោះ​​ស្លាប់​ឬ​រស់ មិន​សំខាន់​ទេ»

គុកដាក់បានតែរូបកាយប៉ុណ្ណោះ! តែទំនួញស្រែកយំយែក លាយឡំនឹងការជូនពរ ក្នុងថ្ងៃទិវាលោកឪពុក (Father's Day) របស់កូនស្រីទាំងបីនាក់ បានហោះរំលងជញ្ជាំងគុក និងពិតជាបានឮ ទៅដល់លោក មាជ សុវណ្ណារ៉ា សកម្មជនគណបក្សសង្គ្រោះជាតិ ដែលបានជាប់ក្នុងពន្ធនាគារព្រៃស តាំងពីច្រើនឆ្នាំមកហើយ។

កូនស្រីទាំងបីនាក់ [...]