សម រង្សី ថាកាលតិច និងតូតាល់ បង់ពន្ធប្រេងសាំងត្រឹមត្រូវ
មកទល់នឹងម៉ោងនេះ តម្លៃប្រេងសាំងនៅតាមស្ថានីយនានា ក្នុងរាជធានីភ្នំពេញបានធ្លាក់ចុះបន្តិចហើយ ពីមួយលីត្រ ជាង៥០០០រៀល មកនៅត្រឹមតែ ជាង៤០០០រៀល ប៉ុណ្ណោះ។ ការបញ្ចុះថ្លៃនេះ បានកើតឡើងដោយសេចក្ដីប្រកាសមួយ របស់ក្រសួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី២០ វិច្ឆិកា កំណត់ពីតម្លៃប្រេងសាំងនៅកម្ពុជា សម្រាប់ក្រុមហ៊ុនធ្វើអាជីវកម្មចំនួនប្រាំ និងបន្ទាប់ពីមានការស្នើសុំ របស់អនុប្រធានគណៈកម្មការទី៩នៃរដ្ឋសភា លោក ម៉ៅ មុនីវណ្ណ ដែលសុំឲ្យរដ្ឋាភិបាល ពិចារណាលើការបញ្ចុះតម្លៃប្រេងសាំងនេះ កាលពីថ្ងៃទី១៧ វិច្ឆិកា។
ប៉ុន្តែបើទោះបីជាមានកាលក់ចុះថ្លៃខ្លះហើយក៏ដោយ ក៏នៅមានស្ថានីយ៍មួយចំនួនទៀត ជាពិសេសស្ថានីយ៍ប្រេងឥន្ធនៈ តូតាល់ (TOTAL) និងកាលតិច (CALTEX) នៅតែលក់ប្រេងសាំងថ្លៃជាង ស្ថានីយ៍ សូគីម៉ិច (SOKIMEX) និងតេលា (TELA) ហើយវាខុសគ្នាប្រមាណ [...]