Posts tagged as "Chant enfant"

អាជីវករ​លក់​សំលៀក​បំពាក់ ចេញ​ច្រៀង​កក្រើក​ហ្វេសប៊ុក

ក្នុងជីវិត បើ​មិន​បាន​ធ្វើ​រឿង​អ្វី​មួយ​ដោយ​ខ្លួន​ឯង ឲ្យ​សប្បាយ​ម្ដង ក្នុង​ពេល​នេះ​ទេ តើ​ត្រូវ​រង​ចាំ​ដល់​ពេល​ណា? ជា​ពិសេស នៅ​ពេល​ដែល​ខ្លួន​ឯង មាន​ទេព​កោសល្យ​សិល្បៈ និង​ចេះ​ភាសា​អង់គ្លេស​ខ្លះៗ ដែរ​នោះ? ហើយ​ក៏​ចាំ​បាច់ ទាល់​តែ​ក្លាយ​ជា​អ្នក​ចម្រៀង​ល្បី​ឈ្មោះ ដូច​យ៉ាង មាស [...]

ចម្រៀងកុមារ៖ យើង ខ្មែរ !

ចម្រៀងកុមារ៖ យើង ខ្មែរ !

(ចង្វាក់ រាំវង់)

១. យើងខ្មែរ ស្រឡាញ់ជាតិខ្មែរ ប្រឹងរក្សាថែវប្បធម៌ថ្លៃថ្លា
តម្លៃនៃជាតិខេមរា (ផ្ទួន) ពង្សអ្នកឧស្សាហ៍ប្រសប់គ្រប់យ៉ាង(ច្រៀងបន្ទរ)។

២. យើងខ្មែរ មានអធ្យាស្រ័យ សណ្តោសប្រណីដល់ញាតិជិតខាង
ជីវិតយើងបានភ្លឺស្វាង (ផ្ទួន) [...]

ចំរៀងកុមារ៖ កុមារគំរូ

ចំរៀងកុមារ៖ កុមារគំរូ

(លំនាំ កំណាព្យ បទពាក្យបួន)

១. ថ្ងៃនេះទំនេរ យើងជាកុមារ
យើងកូនឧស្សាហ៍ ជួយធ្វើការម៉ែ។

២. ដាំបាយលាងចាន បោសផ្ទះផងដែរ
សម្រាលពុកម៉ែ ទើបសមកូនល្អ។

៣. ធ្វើការរួចហើយ យើងសែនត្រេកអរ
រំលឹកបន្ត មេរៀនថ្ងៃមុន។

៤. [...]

ចម្រៀងកុមារ៖ ឥទ្ធិពលមូសខ្លា

ចម្រៀងកុមារ៖ ឥទ្ធិពលមូសខ្លា

(លំនាំកំណាព្យ បទពាក្យបួន)

១. មូសខ្លាតូចមែន តែឫទ្ធិធំក្រៃ
គ្រុនឈាមចង្រៃ សម្លាប់អ្នកបាន។

២. ពេលគេងរាល់ថ្ងៃ អស់ញាតិសន្តាន
ក្មេងចាស់ប៉ុន្មាន ត្រូវគេងក្នុងមុង។

៣. កុំធ្វេសឲ្យសោះ ណាស្រស់ឆោមយង់
ក្រែងជីវិតបង់ ព្រោះតែមូសខ្លា។

ចំរៀងកុមារ៖ យើងអានសៀវភៅ

ចំរៀងកុមារ៖ យើងអានសៀវភៅ

(លំនាំកម្រងកែវ មិត្តមេត្រី)

១. យើងអានសៀវភៅ កុំទុកពេលនៅទំនេរ យើងជាកូនខ្មែរ ត្រូវតែស្រលាញ់ការអាន
យើងអានអក្សរ ចែកជូនអស់ញាតិសណ្តាន គ្រាន់កែកម្សាន្ត បន្ថែមចំណេះដឹងថ្មី ។

២. យើងអានមិនធុញ យើងខំប្រឹងអានរាល់ថ្ងៃ ពុកម៉ែអរក្រៃ [...]