Posts tagged as "Australian Open"

តើនរណា ដែល​វាយ​តឺនីស​យក​ឈ្នះ​លើ​កីឡាករ ដ្យូកូវិក បាន?

តើនរណា ដែល​វាយ​តឺនីស​យក​ឈ្នះ​លើ​កីឡាករ ដ្យូកូវិក បាន?

ការជួបប្រកួតគ្នា នៃកីឡាតឺនីស នៅក្នុងក្រុងមែនប៊ន ប្រទេសអូស្ត្រាលី មានរយៈពេលមួយខែត្រឹម។ ប៉ុន្តែ​បើ​និយាយ ពី​ការ​ចាប់​ផ្ដើមឆ្នាំ២០១៦ដំបូងនេះ វាហាក់ដូចជាលឿនពេកហើយ ដោយសារតែគេមិនដឹងថា ថា​តើ​នរណាមួយ ដែលអាចយកឈ្នះ លើកំពូលជើងឯកច្រើនជំនាន់ ជាតិសែប៊ី កីឡាករ ណូវ៉ាស ដ្យូកូវិក (Novak Djokovic) បាននោះ។

យើងសាកល្បងងាកមកមើល ការប្រកួតធំៗទាំងឡាយ នាពេលកន្លងមក​ ដែលបានបង្ហាញថា កីឡាករ ដ្យូកូវិក បានឈ្នះ១១ដង ចាញ់ម្ដង។ ជ័យជំនះចុងក្រោយ នៅក្នុងការប្រកួត នាប្រទេសអូស្ត្រាលីលើកនេះ កីឡាករជាតិសែប៊ី បានបំបាក់កីឡាករតឺនីស អែនឌី មៀរ៉េ (Andy Murray) ជាតិអង់គ្លេស នៅក្នុងវគ្គ​ផ្ដាច់​ព្រ័ត្រ ដើម្បីយកពានរង្វាន់ «អូស្ត្រាលៀន អូភេន​ (Australian Open)»។

រីឯកំពូលជើងឯកជាតិអេស្ប៉ាញ កីឡាករ រ៉ាហ្វាអែល ណាដាល់ (Rafael Nadal) វិញ បានឈ្នះយក​ពាន​រង្វាន់ធំៗ (ដែលរៀបចំឡើង ដោយសហព័ន្ធកីឡាតឺនីសអន្តរជាតិ នៅ៤ប្រទេស ក្នុងពិភពលោក) [...]

វ៉ារីនកា បំបាក់ ដ្យូកូវិក ម្ចាស់​ជើង​ឯក​បី​ជំនាន់

វ៉ារីនកា បំបាក់ ដ្យូកូវិក ម្ចាស់​ជើង​ឯក​បី​ជំនាន់

ម្ចាស់ជើងឯកវាយកូនបាល់ អូស្ត្រាលៀន អូផេន (Australian Open) ៣ជំនាន់ជាប់គ្នា នូវ៉ាក់ ដ្យូកូវិក (Novak Djokovic) អស់ឱកាសការពារតំណែងជើងឯករបស់ខ្លួន បន្ទាប់ពីបរាជ័យ ក្រោមថ្វីដៃកីឡាករលំដាប់ទី៨ពិភពលោក សញ្ជាតិ​ស្វីស គឺកីឡាករ ស្តែនីសលាស វ៉ារីនកា (Stanislas Wawrinka) ក្នុងការប្រកួត៥សិតជាប់គ្នា ដ៏គួរឲ្យរន្ធត់នៅក្នុងការ​ប្រកួត​៨វគ្គ កាលពីម្សិលម៉ិញនេះ។


កីឡាករ ស្តែនីសលាស វ៉ារីនកា បន្ទាប់ពីបានបំបាក់ដៃគូររបស់ខ្លួន។ (រូបថត wikimedia.org)

វ៉ារីនកា ជាកីឡាករមានវ័យ២៨ឆ្នាំ ដែលត្រូវបាក់មុខក្នុងដៃរបស់កីឡាករ ដ្យូកូវិក ២ដងរួចមកហើយនោះនៅឯទីក្រុង ម៉ែលប៉ន (Melbourne) និងពាន U.S Openឆ្នាំ២០១៣ កន្លងទៅនេះ ប៉ុន្តែជាលទ្ធផលនៅក្នុងព្រឹត្តិការណ៍អូស្ត្រាលៀន អូផេនលើកនេះ កីឡាករ វ៉ារីនកា [...]

តឺនីសនារី៖ អាយវ៉ាន់នូវីក បំបាក់​ជើង​ខ្លាំង វីលលៀម ឡើង​ពូល​ខ្ពស់

តឺនីសនារី៖ អាយវ៉ាន់នូវីក បំបាក់​ជើង​ខ្លាំង វីលលៀម ឡើង​ពូល​ខ្ពស់

កីឡាការិនីវាយកូនបាល់ អាយវ៉ាន់នូវីក (Ana Ivanovic) អតីតអ្នកគ្រងចំណាត់ថ្នាក់លេខ១ក្នុងពិភពលោក បាន​ផ្តួលកីឡាការិនី សេរីណា វិលលៀមស៍ (Serena Williams) ដែលមានចំណាត់ថ្នាក់លេខ១ ប្រចាំព្រឹត្តិការណ៍ ដើម្បី​ឈានទៅប្រកួតវគ្គមួយភាគបួនផ្តាច់ព្រ័ត្រនៃ Australian Open។


កីឡាការិនីវាយកូនបាល់ អាយវ៉ាន់នូវីក។ (រូបថត wikimedia.org)

កីឡាវាយកូនបាល់ - កីឡាការិនីជនជាតិស៊ែប៊ីរូបនេះ បានធ្វើការវាយ​បកពីការចាញ់១សិត ដើម្បីទទួលជ័យជម្នះ​ក្នុង​លទ្ធផល ៤-៦ ៦-៣ និង៦-៣ និងដើម្បីបញ្ចប់​ការខិតខំប្រឹងប្រែង​របស់ វិលលៀមស៍ ក្នុងការតាមស្មើកំណត់​ត្រា​កីឡាការិនី គ្រិស អេវើត (Chris Evert) និង មាតិនា ណារាទិឡូវា (Martina Navratilova) ជាមួយនឹងការឈ្នះ​ពាន​ក្នុងកម្មវិធី Grand Slam [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...