Posts tagged as "Tv Show"

តារា​ទូរទស្សន៍​បារាំង​របូត​ដៃអាវ​បង្ហាញ​សុដន់ ក្នុង​ការ​ផ្សាយ​ផ្ទាល់

តារា​ទូរទស្សន៍​បារាំង​របូត​ដៃអាវ​បង្ហាញ​សុដន់ ក្នុង​ការ​ផ្សាយ​ផ្ទាល់

បើតាមការផ្សាយ របស់សារព័ត៌មានបារាំង បានពន្យល់ថា គ្រោះរបូតដៃអាវនេះ កើតឡើងដោយសារមីក្រូហ្វូន ដែលខ្ទាស់ជាប់នឹងអាវរបស់នាង មានទំងន់ធ្ងន់ពេក។ ហើយហេតុការណ៍ ក៏បានកើតឡើង តែមួយពព្រិចភ្នែកដែរ ព្រោះនាង «Tatiana-Laurens Delarue» ដែលជាតារាទូរទស្សន៍ ដ៏ប្រិមប្រិយរូបនេះ បានប្រញាប់យកដៃមកលើកដៃអាវ ឡើងមកវិញភ្លាម។

មួយពព្រិចភ្នែកមែន តែវាគ្រប់គ្រាន់ នឹងឲ្យទស្សនិកជនទាំងឡាយ បានឃើញពីគ្រោះរបូតដៃអាវនេះ ដោយសារតែកម្មវិធីនោះ ត្រូវបានផ្សាយផ្ទាល់ នៅលើទូរទស្សន៍លេខ ៨ (C8) របស់ប្រទេសបារាំង។ អ្នកចូលរួមទាំងឡាយ នៅក្នុងកម្មវិធី បានផ្ទុះសំណើចឡើង ខណៈនាង «Tatiana-Laurens Delarue» ខ្លួនឯង នៅខ្ទប់មាត់ ទំនងជាមានការខ្មាសអៀន អស់ពេលមួយសន្ទុះ។