Posts tagged as "Southampton"

ប្រវត្តិ​ខ្លីៗ​របស់​កីឡាករ​តម្លៃ​ខ្លួន​ថ្លៃ​បំផុត​ពិភពលោក «ហ្គារេត ប៊េល»

ប្រវត្តិ​ខ្លីៗ​របស់​កីឡាករ​តម្លៃ​ខ្លួន​ថ្លៃ​បំផុត​ពិភពលោក «ហ្គារេត ប៊េល»

ហ្គារេត ប៊េល វ័យ២៤ឆ្នាំ កើតនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ១៩៨៩។ គាត់ជាកីឡាករអន្តរជាតិវ៊ែល ដែលលេងក្នុងដំណែង​ជាខ្សែបម្រើស្លាប។ ប៊េល ចាប់ផ្តើមអាជីពជាកីឡាករបាល់ទាត់ដំបូង ជាមួយនឹងក្រុម សៅហាំតុន (Southampton) និង​លេងក្នុងដំណែងជាខ្សែការពារស្លាបឆ្វេង ប៉ុន្តែគាត់មានជំនាញពិសេស ខាងទាត់បាល់ពិន័យហ្វ្រីឃីត (free kick)។


កីឡាករដែលមានតម្លៃខ្លួនថ្លៃបំផុត ហ្គារេត ប៊េល។ (រូបថត liberoquotidiano.it)

បន្ទាប់ពីផ្ទេរទៅក្លិបទតិនហេម (Tottenham) ក្នុងតម្លៃ ៥លានផោន កាលពីឆ្នាំ២០០៧ ប៊េលបានបង្ហាញពីសមត្ថភាព កាន់​តែអស្ចារ្យខ្លាំងឡើងៗ និងចាប់ផ្តើមចូលលេងទៀងទាត់ជម្រើសដំបូង សម្រាប់ក្រុមមាន់ខ្នាយមាស ចាប់តាំងពីរដូវកាល ២០០៩-២០១០ មក។ ខណៈដែលមានទម្រង់លេងដល់កំរិតកំពូល ប៊េលត្រូវបានគ្រូបង្វឹកដ៏ល្បីល្បាញ [...]

រ៉ិកគី ឡាំបឺត៖ គ្រាប់​បាល់​១​គ្រាប់ ធ្វើ​ឲ្យ​សុបិន្ត​ខ្ញុំ​ក្លាយ​ជា​ការ​ពិត

រ៉ិកគី ឡាំបឺត៖ គ្រាប់​បាល់​១​គ្រាប់ ធ្វើ​ឲ្យ​សុបិន្ត​ខ្ញុំ​ក្លាយ​ជា​ការ​ពិត

ខ្សែប្រយុទ្ធ រ៉ិកគី ឡាំបឺត (Rickie Lambert) បាននិយាយថា គាត់បានសម្រេចក្តីសុបិន្តរបស់គាត់ បន្ទាប់ពីគាត់រកគ្រាប់​បាល់បញ្ចូលទីបាន១គ្រាប់ ដោយការប្រើក្បាលតែតបញ្ចូលទី ឲ្យក្រុមជម្រើសជាតិអង់គ្លេស ក្នុងការបង្ហាញខ្លួនលើកដំបូង ក្នុងឆាកជីវិតរបស់គាត់។


កីឡាករខ្សែប្រយុទ្ធ រ៉ិកគី ឡាំបឺត របស់ក្រុមសៅហាំតុន។ (រូបថត http://efcfeelinblue.com)

ខ្សែប្រយុទ្ធក្រុម សៅហាំតុន (Southampton) វ័យ៣១ឆ្នាំ ដែលទើបតែត្រូវបានកោះហៅ ឲ្យចូលក្រុមជម្រើសជាតិអង់គ្លេស​លើកដំបូងនេះ បានប្រើបច្ចេកទេសតែតបញ្ចូលទីបានយ៉ាងល្អ បន្ទាប់ពីទទួលបានបាល់ជ្រុងពីកីឡាករ ឡៃតុន បែន (Leighton Baines) ហើយបានជួយឲ្យក្រុមតោកំណាចអង់គ្លេស យកឈ្នះក្រុមជម្រើសជាតិស្កុតឡែន ដោយលទ្ធផល [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...