Posts tagged as "Stewart Downing"

ដោនណីង ចង់​លេង​បាល់​ទាត់​ពិភពលោក បន្ទាប់​ពី​ផ្ទេរ​ទៅ​ក្រុម​វែសហេម

ដោនណីង ចង់​លេង​បាល់​ទាត់​ពិភពលោក បន្ទាប់​ពី​ផ្ទេរ​ទៅ​ក្រុម​វែសហេម

ខ្សែបម្រើស្លាប ស្តេវ៉ាត ដោនណីង (Stewart Downing) របស់ក្រុមហង្សក្រហម លីវើភូល (Liverpool) នឹងផ្ទេរទៅកាន់​ក្រុមញញួរយក្ស វែសហេម (West Ham) ជាផ្លូវការ នៅថ្ងៃអង្គារ៏នេះ ក្នុងតម្លៃខ្លួន ៦លានផោន (៩.២៧ លានដុល្លា) ហើយ​គាត់សង្ឃឹមថា នឹងជួយឲ្យគាត់ជាប់ក្នុងក្រុមជម្រើសជាតិអង់គ្លេស ដើម្បីលេងបាល់ទាត់ពិភពលោកឆ្នាំក្រោយ។


ខ្សែបម្រើស្លាប ស្តេវ៉ាត ដោនណីង នៅពេលលេងឲ្យក្រុម លីវើភូល។ (រូបថត Julian Finney / Getty Images)

កីឡាករវ័យ២៩ឆ្នាំ បានធ្វើតេស្តពិនិត្យសុខភាព កាលពីយប់ថ្ងៃច័ន្ទ បន្ទាប់ពីក្រុមលីវើភូល យល់ព្រមខាតបង់ក្នុងតម្លៃ ១៤លានផោន ខណៈដែលក្លិបហង្សក្រហម បានទិញគាត់មកពីក្រុម អាស្តុន វីឡា (Aston Villa) កាលពី២ឆ្នាំមុន ក្នុងតម្លៃ​រហូតដល់ ២០លានផោន។

ដោនណីង [...]

ស្តេវ៉ាត ដោនីង ថា​ គាត់​នឹង​នៅ​បន្ត​ជា​មួយ​លីវើភូល

ស្តេវ៉ាត ដោនីង ថា​ គាត់​នឹង​នៅ​បន្ត​ជា​មួយ​លីវើភូល

ខ្សែបម្រើស្លាប ស្តេវ៉ាត ដោនីង (Stewart Downing) បាននិយាយថា គាត់នឹងនៅបន្តជាមួយក្លិបហង្សក្រហមលីវើភូល (Liverpool) ជាបន្តទៀត បើទោះបីជាមានពាក្យចចាមអារ៉ាមថា គាត់នឹងត្រូវចាកចេញ នៅថ្ងៃជិតបិទទ្វារដោះដូរកីឡាករ ខណៈដែលក្រុមញញួរយក្ស វែសហេម (West Ham) កំពុងតែចាប់អារម្មណ៏ក៏ដោយ។


ខ្សែបម្រើស្លាប ស្តេវ៉ាត ដោនីង។ (រូបថត liverpoolfc.com)

ក្លិបញញួរយក្ស បានរាយការណ៏ថា ពួកគេនឹងពិចារណានាំយកកីឡាករអន្តរជាតិអង់គ្លេស វ័យ២៨ឆ្នាំ ទៅចូលរួមក្រុម​នៅរដូវកាលថ្មីនេះ ខណៈដែលលោកគ្រូបង្វឹក សាម អាឡាដាយ (Sam Allardyce) មានគម្រោងចង់ពង្រឹងក្រុម នៅក្នុង​កីឡាដ្ឋានអ័បតុនផាក (Upton Park) បន្ថែមទៀត។

វែសហេម បានទិញយកកីឡាកររបស់ក្រុមលីវើភូល បាន១រូបហើយ ពោលគឺគេបានទិញខ្សែប្រយុទ្ធអេនឌី ខារ៉ូល (Andy Carroll) [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...