Posts tagged as "Reussite"

ខ្លឹម៣យ៉ាង នៅលើរូបកាយមនុស្ស

ខ្លឹម៣យ៉ាង នៅលើរូបកាយមនុស្ស

មនុស្សគ្រប់រូប ទោះប្រុសឬស្រី មានឬក្រ ល្អឬអាក្រក់ រាស្រ្ត មន្ត្រីឬស្តេចផែនដី មានតម្លៃទៅបាន គឺដោយសារតែបុគ្គលនោះផ្ទាល់ ដែលជាអ្នកកំណត់និងផ្តល់តម្លៃឱ្យខ្លួនឯង។ 

ធម្មជាតិបានបង្កើតមនុស្ស ឱ្យមានមុខមាត់ ពណ៌សម្បុរ ចិត្តគំនិតនិងរូបរាងកាយប្លែកៗ ពីគ្នាអាស្រ័យអំណាចកម្ម នៃសត្វលោកបានសាងសន្សំ។ មនុស្សគ្រប់រូបមានតម្លៃ ឬគ្មានតម្លៃ គឺអាស្រ័យដោយខ្លួនគេ ជាអ្នកកំណត់ ទោះក្នុងឋានៈណាក៏ដោយ។ ហេតុផលដែលធ្វើឱ្យមនុស្ស មានតម្លៃ មានច្រើនណាស់ ដូចជា ដេក ដើរ ឈរ អង្គុយ ទទួលទាននិងការនិយាយស្តី សុទ្ធតែ លើកតម្លៃមនុស្សគ្រប់ពេល។ ប្រសិនបើមនុស្សធ្វេសប្រហែស មិនបានប្រុងប្រយ័ត្ននិងរៀបចំឥរិយាបថ ឱ្យបានល្អទេ នឹងត្រូវបាត់បង់តម្លៃមួយរំពេច។

ប៉ុន្តែមានខ្លឹម៣យ៉ាង ដែលជួយលើកតម្លៃមនុស្ស ឱ្យពិសេសប្លែក គួររាប់អាន និងចាត់ទុកជាមនុស្សល្អ មនុស្សថ្លៃថ្នូរទៀតផង។ យើងនឹងលើកយកខ្លឹមទាំង៣ មកបង្ហាញនៅខាងក្រោមនេះ។ នៅលើខ្លួនមនុស្ស [...]

អាយុ​២ឆ្នាំ តែ​ចេះ​ជួយ​សង្គ្រោះ​ប្អូន​ប្រុស​ភ្លោះ ចេញ​ពី​ទូ​សង្កត់

អាយុ​២ឆ្នាំ តែ​ចេះ​ជួយ​សង្គ្រោះ​ប្អូន​ប្រុស​ភ្លោះ ចេញ​ពី​ទូ​សង្កត់

វីដេអូនោះ មានភាពរន្ធត់ នៅប៉ុន្មានវិនាទីដំបូង តែបានក្លាយជាអស្ចារ្យ និងពោរពេញ ដោយវីរភាព នៅចុង​បញ្ចប់​នៃវីដេអូ។ ដូចម្ចាស់វីដេអូ លោក រីគី សូហ្វ៍ (Ricky Shoff) ដែលជាឪពុករបស់កូនភ្លោះពីរនាក់ បាន​សរសេរ នៅលើគណនេយ្យហ្វេសប៊ុក របស់លោក ដូច្នេះថា៖ «ខ្ញុំបានរារែក ក្នុងការចែករំលែកវីដេអូនេះ។ ប៉ុន្តែ ខ្ញុំ​គិត​ថា រូបភាពក្នុងវីដេអូ នឹងអាចផ្ដល់ជាមេរៀន ទៅឲ្យមេបាទាំងឡាយ ត្រូវ​ប្រុងប្រយ័ត្នទ្វេរឡើង។ ម្យ៉ាងទៀត វីដេអូ​​នេះ មាន​សភាព​អស្ចារ្យណាស់។»។

ប្រាកដហើយ ថាលោក រីគី សូហ្វ៍ ច្បាស់ជាមានអការៈភ័យភិត មិនតិចទេ ក្នុងនាមជាឪពុក នៅពេល​ដែល​បាន​ទស្សនា ក្នុងគ្រាដំបូង នូវវីដេអូសុវត្ថិភាព ដែលថតជាប់ពីសកម្មភាព របស់កូនភ្លោះអាយុ២ឆ្នាំទាំងពីរនាក់ របស់​លោក។ នៅពេលនោះ ទូដ៏ធំបានរលំ ដួលមកខាងមុខ ហើយបានសង្កត់លើកុមារម្នាក់ បណ្ដាលឲ្យ​កុមារ​រូប​នោះ ស្រែក​យំ​ឡើង។ នៅក្នុងសភាពជាទារក ដែលទើបនឹងចេះដើរ «តិះតះ» បងប្រុសភ្លោះ [...]

យុវជន​ម្នាក់​អស់​ជីវិត ព្រោះ​ប្រើ​តែទឹក​អប់​បាញ់​ខ្លួននិង​មិន​ងូត​ទឹក

យុវជន​ម្នាក់​អស់​ជីវិត ព្រោះ​ប្រើ​តែទឹក​អប់​បាញ់​ខ្លួននិង​មិន​ងូត​ទឹក

យុវជន ថូម៉ាស ថោនសេន (Thomas Townsend) ជាតិអង់គ្លេសអាយុ១៦ឆ្នាំ បានស្លាប់អស់អាយុ បន្ទាប់ពី​បាន​ប្រើប្រាស់ហួសកម្រិត និងយ៉ាងជោគជាំ នូវស្ព្រៃយ៍ទឹកអប់បាញ់ខ្លួន ដែលសម្បូរទៅដោយជាតិហ្គាស។ នេះ​បើ​តាមរបាយការណ៍មួយ របស់សារព័ត៌មាន «Telegraph»។

យុវជន ដែលមានលំនៅដ្ឋាន ក្នុងក្រុង «Folkstone (ភាគអាគ្នេយ៍នៃចក្រភពអង់គ្លេស)» រូបនេះ មិនត្រឹម​តែ​ប្រើ ទឹកអប់បាញ់ខ្លួន នៅក្នុងបវិមាណដ៏អស្ចារ្យនោះទេ តែយុវជនថែមទាំង មិនដែលងូតទឹក ដុសលាង​ខ្លួន​នោះ​ទៀត។ បើនិយាយបែបផ្សេង គឺទឹកអប់ទាំងនេះហើយ ដែលជាគ្រឿងសំអាត ធ្វើអនាម័យឲ្យយុវជន ថូម៉ាស នៅ​ពេល​យុវជន​មានជីវិត។

ពុលនឹងជាតិហ្គាស ដែលប្រើក្នុងទឹកអប់

ខ្លួនប្រាណរបស់ថូម៉ាស ត្រូវបានរកឃើញ លែងកម្រើកទៅហើយ នៅពីមុខបន្ទប់របស់យុវជនខ្លួនឯង។ [...]

«ស្បែក​ស ធ្វើ​ឲ្យ​អ្នក​ឈ្នះ» ស្ប៉ត​ដែល​បង្ក​ការ​រើសអើង​នៅ​ថៃ?

«ស្បែក​ស ធ្វើ​ឲ្យ​អ្នក​ឈ្នះ» ស្ប៉ត​ដែល​បង្ក​ការ​រើសអើង​នៅ​ថៃ?

«ស្បែក"ស" ធ្វើឲ្យអ្នក"ឈ្នះ"» នេះជាពាក្យមួយឃ្លា ដែលគេអាចអានបាន ក្នុងវីដេអូផ្សាយពាណិជ្ជកម្មមួយ នៅប្រទេសថៃ ដើម្បីលក់ថ្នាំគ្រាប់ សម្រាប់លេបឲ្យស្បែក«ប្ដូរពណ៌» របស់ក្រុមហ៊ុន មកពីប្រទេស​កូរ៉េ​ខាង​ត្បូង​មួយ ឈ្មោះ «Séoul Secret»។ វីដេអូនេះ បានបង្កឲ្យផ្ទុះការរិះគន់ដ៏ខ្លាំងក្លាមួយ នៅក្នុងរយៈពេល​ចុង​ក្រោយ​នេះ នៅតាមបណ្ដាញសង្គម រហូតបង្ខំឲ្យក្រុមហ៊ុន ត្រូវដកវីដេអូនេះ ចេញពីប្រព័ន្ធឃោសនា​របស់​ខ្លួន កាលពីថ្ងៃសុក្រ សប្ដាហ៍នេះ។

ផ្នត់គំនិត ដែលបង្កើតភាពរើសអើង!

នៅក្នុងវីដេអូនេះ ដែលត្រូវបានអ្នកផង ចុចចូលទៅទស្សនា នៅលើគេហទំព័រ យូធូប ដល់ទៅជាង១០០ ០០០​ដង​នោះ តារា​សម្ដែងស្រីម្នាក់ បានអួតអាងថា នាងទទួលបានភាពជោគជ័យ ក្នុងអាជីពរបស់នាង ព្រោះ​នាង​មាន​​ស្បែក​«ស»។ ហើយដើម្បីឲ្យបានស្បែក«ស» ជាការពិតហើយ គេត្រូវប្រើប្រាស់ក្រែម ដែល​លាប​ធ្វើឲ្យ​«ស» ឬលេបថ្នាំដែលជួយឲ្យស្បែក ប្រែក្លាយជា«ស» [...]

យុទ្ធជន ISIS បាញ់​រ៉ុក្កែត ខុស​បច្ចេកទេស!

យុទ្ធជន ISIS បាញ់​រ៉ុក្កែត ខុស​បច្ចេកទេស!

តាមពិតទៅ វីដេអូនេះ អាចចាត់ទុក ជារឿងគួរឲ្យអស់សំណើច បន្ទាប់ពីការបាញ់រ៉ុក្កែតចេញទៅ ប៉ុន្តែសម្រាប់​ក្រុម​រដ្ឋអ៊ីស្លាម ការបង្ហាញវីដេអូរបៀបនេះ មិនបានផ្ដល់រូបភាព ជា«វីរភាព»ឲ្យយុទ្ធជនស្ម័គ្រប្រយុទ្ធ ដើម្បី​ព្រះអាឡាហ៍ របស់ខ្លួនឡើយ។ ទោះយ៉ាងណា ក៏យឺតពេលហើយ ព្រោះអ្នកសារព័ត៌មាន បានយកវីដេអូនេះ មក​ផ្សាយ​បន្ត ពាសពេញលោកា បង្ហាញពីការបាញ់រ៉ុក្កែតមួយ ដែលធ្វើឡើង ដោយខុសបច្ចេកទេស។

ការបាញ់នេះ ជាការតទល់ ប្រយុទ្ធគ្នាដ៏ខ្លាំងក្លាមួយ នៅក្នុងក្រុង សាម៉ារ៉ា (Samarra) ក្នុងប្រទេសអៀរ៉ាក់។ រីឯ​រ៉ុកក្កែតនោះទៀតសោធ មានប្រភេទដូចជា «RPG-7» ផលិតនៅប្រទេសរ៉ូស្ស៊ី។ បញ្ហានៅត្រង់ថា ការបាញ់​រ៉ុក្កែត​នេះ បានធ្វើឡើង នៅក្នុងបន្ទប់ដ៏តូចមួយ។ យុទ្ធជន របស់ក្រុមរដ្ឋអ៊ីស្លាមម្នាក់នេះ ទំនងជាបានភ្លេច​គិត​ថា អាវុធប្រភេទត្រយ៉ូងចេកខាងលើ ត្រូវការប្រវែងផ្លុំខ្យល់របស់វា ធាក់ចេញតាមក្រោយ ឲ្យបានវែងបន្តិច ដែល​ខុស​ពី​ប្រវែង​ទទឹងដ៏ខ្លី [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...