Posts tagged as "Tep Nitha"

អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត៖ កម្កល់​ប្រាក់​១៥​លាន​រៀល គឺ​ជា​រនាំង​សម្រាប់​បក្ស​តូចៗ

អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត៖ កម្កល់​ប្រាក់​១៥​លាន​រៀល គឺ​ជា​រនាំង​សម្រាប់​បក្ស​តូចៗ

បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា (គ.ជ.ប) តម្រូវឲ្យគណបក្សនយោបាយ ឈរឈ្មោះ​បោះឆ្នោត តម្កល់ប្រាក់ជាមុនក្នុងតម្លៃ ១៥ លានរៀលនោះ អង្គការឃ្លាំមើលការបោះឆ្នោតមួយ បានចាត់ទុកនិតិវិធីនោះ ថាគឺជារនាំងមួយ មិនឲ្យគណបក្សនយោបាយតូចៗ មានសិទ្ធិចូលរួមការបោះឆ្នោតបានដោយសេរី។


លោក ហង្ស ពុទ្ធា។

លោក ហង្ស ពុទ្ធា នាយកគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា និកហ្វិច (NICFEC) បានចាត់ទុកបទបញ្ញត្តិរបស់ គ.ជ.ប ថាគឺជាការកាត់បន្ថយសិទ្ធិ ចូលរួមក្នុង​ការប្រកួត​ប្រជែង របស់គណបក្សនយោបាយ ដោយសារនៅពេលកន្លងមក មានគណបក្សនយោបាយចុះឈ្មោះ នៅឯក្រសួង​មហាផ្ទៃ ជាង ៤០គណបក្ស ប៉ុន្តែមានតែជាង ១០គណបក្សប៉ុណ្ណោះ ដែលឈរឈ្មោះបោះឆ្នោត។ លោក ហង្ស ពុទ្ធា [...]

គ.ជ.ប ស្នើសង្គមស៊ីវិល ពី​ទិន្និន័យ​ទាក់ទង សវនកម្ម​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត

គ.ជ.ប ស្នើសង្គមស៊ីវិល ពី​ទិន្និន័យ​ទាក់ទង សវនកម្ម​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. បានធ្វើលិខិតជាផ្លូវការមួយ ដាក់ទៅវិទ្យាស្ថានជាតិ​ប្រជាធិបតេយ្យ សម្រាប់កិច្ចការអន្តរជាតិ ហៅកាត់ថា NDI ដើម្បីស្នើសុំទិន្នន័យមួយចំនួន ទាក់ទងនឹងការធ្វើសវនកម្ម បញ្ជី​បោះឆ្នោតឆ្នាំ២០១២ ដែលវិទ្យាស្ថាននេះ បានផ្សព្វផ្សាយជាសាធារណៈ កាលពីថ្ងៃព្រហស្បតិ៍ ដោយគ.ជ.ប មាន​មន្ទិល​សង្ស័យលើរបាយការណ៍នោះ។


រូបចម្លងពីអេក្រង់របស់គេហទំព័រគ.ជ.ប.។

នៅក្នុងលិខិតរបស់ គ.ជ.ប. ដាក់ទៅកាន់វិទ្យាស្ថានជាតិប្រជាធិបតេយ្យ សម្រាប់កិច្ចការអន្តរជាតិ NDI បានសរសេរថា ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ នៃរបាយការណ៍សវន កម្មជាមួយនឹងបញ្ជីបោះឆ្នោត គ.ជ.ប. ស្នើសុំអង្គការ NDIផ្តល់នូវ​របាយការណ៍ដូចជា ឈ្មោះនិងទិន្នន័យអ្នកបោះឆ្នោត ដែលត្រូវបានលុបឈ្មោះចេញ ពីបញ្ជីបោះឆ្នោតមិនត្រឹមត្រូវ។ [...]

កម្ពុជា៖ បោះឆ្នោត​២០១៣ នឹង​គ្មាន​វត្តមាន​មេ​បក្ស​ប្រឆាំង​ជា​ស្ថាពរ?

កម្ពុជា៖ បោះឆ្នោត​២០១៣ នឹង​គ្មាន​វត្តមាន​មេ​បក្ស​ប្រឆាំង​ជា​ស្ថាពរ?

សម្រាប់ការបោះឆ្នោត ខែកក្កដាខាងមុខនេះ លោក សម រង្សី អាចនឹងមិនមានវត្តមានចូលរួមទេ ដោយសារតែលោក​ជា​ទណ្ឌិត នៅចំពោះមុខច្បាប់នៃប្រទេស។ ម៉្យាងទៀត លោកក៏ត្រូវបាន គេលប់ឈ្មោះជាស្ថាពរ ចេញពីបញ្ជីបោះឆ្នោត តាំង​ពីឆ្នាំ២០១២មកដែរ ដែលបើតាមច្បាប់ លោកនឹងមិនត្រូវបានគេ ដាក់បន្ថែមឈ្មោះឡើយ នៅមុនការបោះឆ្នោតនេះ។


លោកសមរង្សី នៅមុខតុលាការ កាលពីខែសីហាឆ្នាំ២០០៩។ Tang Chhin Sothy/AFP photo។

លោកសម រង្ស៊ី មេគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា បាននិរទេសខ្លួនទៅរស់នៅឯប្រទេសបារាំង តាំងពីឆ្នាំ២០០៩ ដើម្បី​គេចចេញពីការដាក់ទណ្ឌកម្ម ដោយប្រព័ន្ធតុលាការកម្ពុជា។ លោកចោទថា សាលក្រមរបស់តុលាការខ្មែរ ជាសាលក្រម​លំអៀង ស្ថិតនៅក្រោម​គម្នាប និងមានចរិក«នយោបាយ» ដែលគេត្រូវតែមាន​ដំណោះស្រាយ តាមផ្លូវនយោបាយ។ គំនិត​របស់លោកខាងលើ [...]

គ.ជ.ប. ទទួលយក​អនុសាសន៍​របស់​សង្គម​ស៊ីវិល និង​គណបក្ស​នយោបាយ

គ.ជ.ប. ទទួលយក​អនុសាសន៍​របស់​សង្គម​ស៊ីវិល និង​គណបក្ស​នយោបាយ

អង្គការសង្គមស៊ីវិលចំនួនប្រាំ បានធ្វើសន្និសិទកាសែត ស្តីពីការដាក់បញ្ចូលអនុសាសន៍ របស់សង្គមស៊ីវិល ចំនួន១៦ចំណុច និងអនុសាសន៍ មួយចំនួនរបស់ស្ថាប័នសាធារណៈមួយចំនួនទៀត នារសៀលថ្ងៃទី១៣ ខែកុម្ភៈ។


សន្និសិទកាសែត របស់ក្រុមអង្គការសង្គមស៊ីវិលចំនួនប្រាំ កាលពីថ្ងៃពុធទី១៣ខែកុម្ភះ។ MONOROOM.info photo/ O.Vary។

លោក គល់ បញ្ញា នាយកប្រតិបត្តិគណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា(ខុមហ្វ្រែល) បាន​លើកឡើងថា មានការពិភាក្សាគ្នាច្រើន លើការបង្កើត គណៈកម្មការជ្រើសរើស គណៈកម្មការបោះឆ្នោតថ្នាក់ ក្រោមមានជា​អាទិ៍នៅ ថ្នាក់ខេត្ត ស្រុក ឃុំនិងសង្កាត់ និងការកំណត់ពីការធ្វើយុទ្ធនាការឃោសនាបោះឆ្នោត។ លោកបន្តថា «ស្នើឲ្យមាន​ការទទួលពិនិត្យ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...