ជើងឆ្វេង​របស់​លីយ៉ូនែល ម៉េស្សី ថ្លៃ​៤​លាន​អ៊ឺរ៉ូ តែ...ធ្វើ​ពី​មាស

រូបចម្លាក់ទម្ងន់២៥គីឡូក្រាម ក្នុងតម្លៃច្រើនជាង ៤លានអ៊ឺរ៉ូ (ឬប្រមាណជា៥លានដុល្លាអាមេរិក) ជាស្នាដៃចម្លាក់របស់ គ្រឹះស្ថានជប៉ុនដ៏ធំមួយ មានឈ្មោះថា ជីហ្សារ តាណាកា (Ginza Tanaka) ដែលឆ្លាក់តាម ជើងមួយចំហៀងរបស់ កីឡាករបាល់ទាត់ របស់ក្រុមបាសឺឡូណា (FC Barcelone)។ រូបចម្លាក់ជើងមួយចំហៀងនេះ ជានិមិត្តរូប ក្នុងការចូលរួមអបអរសាទរផងដែរ នូវឱកាសដែលកីឡាកររូបនេះ ក្លាយជាម្ចាស់ពានរង្វាន់«បាល់មាស២០១២» លើកទីបួន កាលពីខែមករាកន្លងមក។

រូបចម្លងធ្វើពីមាសសុទ្ធ នៃជើងឆ្វេងរបស់ កីឡាករបាល់ទាត់ លីយ៉ូនែល ម៉េស្សី (Lionel Messi) នឹងត្រូវគេដាក់លក់ ក្នុង​សប្ដាហ៍កន្លងមកនេះ នៅជប៉ុន។ ជារូបចម្លាក់ ដែលបានធ្វើដូចរូបភាពពិតៗ ហើយលំអិតរហូតដល់ឃើញ សសៃរ និង​ជា​ស្បែកមនុស្សពិតៗ ដោយគ្រាន់តែមានពណ៌ជា«មាស»។


ជើងឆ្វេងរបស់កីឡាករធ្វើអំពីមាស៕

រូបចម្លាក់ទម្ងន់២៥គីឡូក្រាម ក្នុងតម្លៃច្រើនជាង ៤លានអ៊ឺរ៉ូ (ឬប្រមាណជា៥លានដុល្លាអាមេរិក) ជាស្នាដៃចម្លាក់របស់ គ្រឹះស្ថានជប៉ុនដ៏ធំមួយ មានឈ្មោះថា ជីហ្សារ តាណាកា (Ginza Tanaka) ដែលឆ្លាក់តាម ជើងមួយចំហៀងរបស់ កីឡាករ​បាល់ទាត់ របស់ក្រុមបាសឺឡូណា (FC Barcelone)។ រូបចម្លាក់ជើងមួយចំហៀងនេះ ជានិមិត្តរូបអបអរសាទរផងដែរ នូវ​ឱកាសដែលកីឡាកររូបនេះ ក្លាយជាម្ចាស់ពានរង្វាន់«បាល់មាស២០១២» លើកទីបួន កាលពីខែមករាកន្លងមក។

សូមបញ្ជាក់ថា នៅក្នុងប្រវត្តបាល់ទាត់ លីយ៉ូនែល ម៉េស្សី ជាកីឡាករដំបូងគេ ដែលទទួលបានពានរង្វាន់«បាល់មាស» ដល់ទៅបួនដងជាប់គ្នា យ៉ាងដូចនេះ។

សហគ្រាសធ្វើគ្រឿងចម្លាក់ បានអោយដឹងថា «ជើងមាស» ត្រូវបានគេដាក់លក់ ចាប់ពិថ្ងៃព្រហស្បត្តិ៍ ទី៧ខែមិនា​កន្លង​មកនេះ ជាមួយនឹងស្នាដៃចម្លាក់ផ្សេងៗទៀត ជាច្រើន តែមានទំហំតូចជាង និងសុទ្ធតែធ្វើពីមាសសុទ្ធ។

ទឹកប្រាក់ដែលទទួលបានមួយផ្នែក នឹងត្រូវប្រគល់ទៅអោយ មូលិធិលីយ៉ូនែល ម៉េស្សី ដែលបង្កើតឡើង ដើម្បីប្រជា​អ្នក​រងគ្រោះ នឹងរលកយក្ស «ស៊ូណាមី» ដែលបានវាយកម្ទេចឆ្នេរសមុទ្រខាងកើត របស់ប្រទេសជប៉ុន កាលពីពីរឆ្នាំមុន។

កីឡាករជាជនជាតិអាហ្សង់ទីនរូបនេះ បានក្លាយជាអ្នកដែលទាត់ចូលទីបានច្រើនជាងគេ ក្នុងប្រវត្តិសាស្ត្របាល់ទាត់ និង​នៅក្នុងប្រវត្តិសាស្ត្ររបស់ក្រុម បាស៊ឺឡូន។ សូមទស្សនាវីដេអូ ស្ដីពីជើងឆ្វេងមាសនេះ ដូចខាងក្រោម៖

--------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី០៨ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments