យន្ដហោះ​មួយ​គ្រឿង​ធ្លាក់​បោក​ខ្លួន​លើ​ផ្លូវ​ថ្នល់ នៅ​រដ្ឋ​ផ្លរីដា

ជាសំណាងល្អ ដែលការធ្លាក់យន្ដហោះនេះ បានបង្កឲ្យមាន ត្រឹមតែអ្នករបួសស្រាលប៉ុណ្ណោះ។ នេះបើតាមការការផ្សាយឲ្យដឹង របស់ទូរទស្ស «Fox News» របស់អាមេរិក។
យន្ដហោះ​មួយ​គ្រឿង​ធ្លាក់​បោក​ខ្លួន​លើ​ផ្លូវ​ថ្នល់ នៅ​រដ្ឋ​ផ្លរីដា
យន្ដហោះទេសចរណ៍ ធុនតូចពិសេស មួយគ្រឿង បានធ្លាក់បោកខ្លួន នៅលើផ្លូវថ្នល់ ក្នុងរដ្ឋផ្លរីដា សហរដ្ឋអាមេរិក។ (រូបថតលើទ្វីសធើរ)

យន្ដហោះទេសចរណ៍ ធុនតូចពិសេស មួយគ្រឿង បានធ្លាក់បោកខ្លួន បន្ទាប់ពីបានបង្ខំចិត្តចុះចតជាបន្ទាន់ នៅលើផ្លូវថ្នល់មួយ ដែលមានរថយន្ដបើកត្រៀបត្រា បង្កភាពតក់ស្លុតមិនតិច ទៅដល់មនុស្សទាំងឡាយ ដែលបានឃើញទិដ្ឋភាព នៅផ្ទាល់ភ្នែក។ ឈុតឆាក់ដ៏ព្រឺព្រួច បានកើតឡើងតាំងពីថ្ងៃពុធកន្លងទៅ នៅក្នុងក្រុង ស៊ាំង ភីធើស្ប័រ (St. Petersburg) នៃរដ្ឋផ្លរីដា សហរដ្ឋអាមេរិក។

រូបភាពដែលត្រូវបានថតជាប់ ដោយកាម៉េរ៉ាសុវត្ថិភាព និងដែលត្រូវបានទូរទស្សន៍ «Fox News» យកមកផ្សាយនោះ បានបង្ហាញឲ្យឃើញ ពីតួយន្ដហោះ ដែលបានទម្លាក់ខ្លួន នៅពីលើផ្លូវថ្នល់ ហើយបានបុករថយន្ដជាច្រើន ដែលកំពុងបើកបរនៅទីនោះ។ ទូរទស្សន៍ដដែលបានអះអាងថា ការធ្លាក់យន្ដហោះនេះ មិនបានធ្វើឲ្យ មានមនុស្សរបួសធ្ងន់ធ្ងរ ឬមនុស្សស្លាប់នោះទេ។

នគរបាលតំបន់បានអះអាងថា មនុស្ស៥នាក់ បានទទួលការជួយសង្គ្រោះផ្នែកសុខភាព ហើយពីក្នុងចំណោមនោះ បីនាក់បានសម្រាកព្យាបាល នៅឯមន្ទីរពេទ្យ តែស្ថានភាពសុខភាពរបស់ពួកគេ មិនប៉ះពាល់ដល់ជីវិតនោះទេ។ មូលហេតុបណ្ដាលឲ្យធ្លាក់យន្ដហោះធុនតូចមួយនេះ នៅមិនទាន់ឲ្យដឹងនៅឡើយ តែនគរបាលបានបញ្ជាក់ថា ការស៊ើបអង្កេតមួយ ដើម្បីពន្យល់ពីហេតុការណ៍នេះ កំពុងដំណើរការ៕

» វីដេអូនៃការចុះចត ជាបន្ទាន់បំផុត របស់យន្ដហោះទេសចរណ៍ធុនតូចពិសេសមួយគ្រឿង នៅរដ្ឋផ្លរីដា៖


Loading...

អត្ថបទទាក់ទង


មតិ-យោបល់