ទស្សនៈ​មិត្ត​អ្នក​អាន៖ «ភ្ជុំ​បិណ្ឌ​ខ្ញុំ​យំ​ស្រណោះ»

អត្ថបទខាងក្រោមនេះ ជាទស្សនៈមិត្តអ្នកអាន ដែលត្រូវបានសរសេរ​ ជាប្រយោគខ្លីៗ ដោយ​ស្មេរ​ដាក់​ឈ្មោះ «ជៀប គិមហ៊ាង»។ ដោយអះអាងថា ជាអ្នកនិពន្ធរឿង្ក្ក «ក្រឡេកមើលភ្លើងឆេះស្រុកខ្មែរ ពីត្រើយម្ខាង» ទទួលជ័យលាភី លេខមួយ ពីសមាគមអ្នកនិពន្ធនៅបរទេស នឺងរឿង «ក្រឡកមើលផ្កាយ» ទទួលជ័យលាភីលេខមួយ ពីសមាគមអក្សរសាស្ត្រនូហាច លោក ជៀប គិមហ៊ាង បានផ្ដើមឃ្លាមួយថា៖ «នឺកស្រណោះ ដល់អ្នកដែល​ចែកឋានទៅ ព្រោះតែអំពើព្រៃផ្សៃ និងជនរួមឈាម ដែលរស់នៅបច្ចុប្បន្ន រងគ្រោះព្រោះតែអំពើអយុត្តិធម៌»។ ទស្សនាវដ្ដី សូម​យក​ប្រយោគ​​ខ្លីៗនោះ មកចុះផ្សាយទាំងស្រុង (*) ដូចតទៅ។
ទស្សនៈ​មិត្ត​អ្នក​អាន៖  «ភ្ជុំ​បិណ្ឌ​ខ្ញុំ​យំ​ស្រណោះ»
មេដឹកនាំកំពូលៗ របស់គណបក្សប្រជាជនកម្ពុជា (បក្សប្រជាជនបដិវត្តន៍កម្ពុជា) ដែលឈ្នះ ឡើងកាន់អំណាច តាំងពីឆ្នាំ១៩៧៥។ (រូបថតឯកសារ)
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២០ កញ្ញា ២០១៧
  • កែប្រែចុងក្រោយ: September 21, 2017
  • ប្រធានបទ: មតិមិត្តអ្នកអាន
  • អាន និងបញ្ចេញយោបល់

ភ្ជុំបិណ្ឌ ខ្ញុំនៅតែយំអាល័យ នឹកស្រមៃសុវណ្ណភូមិមាតុរុងរឿង

រាល់ឆ្នាំ ខ្ញុំក្រៀមក្រំឥតឧបមា ព្រោះតែរស់នៅឯកា ឥតបងឥតប្អូន ដោយហេតុតែ របបប៉ុលពតឥតសាសនា។

មនុស្សទេ ដែលបង្កើតសាសនា មិនមែនសាសនាបង្កើតមនុស្សទេ។ ពុទ្ធសាសនា ទើបកើតមានជាង២០០០ឆ្នាំ ឯមនុស្សមាននៅលើដី ច្រើនម៉ឺនឆ្នាំ។ មនុស្សទេ ដែលបំបាត់សាសនា។ ប៉ុលពតកំទេចអស់សាសនា វត្តអារាម។

អ្នកដឹកនាំអាក្រក់ មានចំណេះខាងជាងឈើ អួតសុទ្ធតែមហាលោតផ្លោះ មហាអស្ចារ្យ នាំប្រទេសទាំងមូល ឱយក្លាយជាឋាននរក។ អ្នកដឹកនាំខ្មែរ គ្មានគិតជួយ ឱ្យប្រជានុរាស្ត្ររុងរឿង សម្បូណ៌សប្បាយទេ បានអំណាច សំរាប់តែសងសឹកគ្នា តែប៉ុណ្នោះ៖ «ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី»។

ឯវប្បធម៌ជប៉ុន ដែលជាសង្គមល្អ ជួយរក្សាគ្នាទៅវិញទៅមក គេថា «ពេលទឺកឡើង កប៉ាល់ក្តី ទូកក្តី ឡើងតាមទឺក»។

---------------------------
ដោយ  ជៀប គិមហ៊ាង
---------------------------

(*) កំណត់សម្គាល់ របស់ការិយាល័យនិពន្ធ៖  ទស្សនាវដ្ដីបានធ្វើការកែសម្រួល នូវឃ្លាឃ្លោងមួយចំនួន និងកំហុសអក្ខរាវិរុទ្ធខ្លះៗ ប៉ុន្តែអត្ថន័យដើម​របស់​អត្ថបទ និងអ្វីដែលស្មេរចង់អះអាង មិនត្រូវបានផ្លាស់ប្ដូរទេ។

ឆ្លៀតក្នុងឱកាសនេះ ទស្សនាវដ្ដីសូមធ្វើការលើកទឹកចិត្ត ដល់មិត្តអ្នកអានទាំងអស់ ដែលមានបំណងចង់ផ្ញើ ជា​រូបថត វីដេអូ រូបគំនូរ អត្ថបទ​​ស្រាវជ្រាវ ប្រលោមលោក ល្បែង​កំសាន្ដ ល្បងប្រាជ្ញា ឬមតិយោបល់អ្វីក៏ដោយ ដែលបម្រើ​ដល់​ប្រយោជន៍​សង្គម ឬប្រយោជន៍សហគមន៍ មកទស្សនាវដ្ដី។ សូមថតជារូបថត វីដេអូ ឬសរសេរ​អត្ថបទ - ឯកសារ (ដោយ​ប្រើពុម្ពអក្សរខ្មែរ​យូនីកូដ "Khmer Unicode" ដាក់លើ Microsoft Word file) នូវស្នាដៃទាំងនោះ ផ្ញើមកទស្សនាវដ្ដី​តាម​រយៈ ខ្សែភ្ជាប់នេះ (ចុចពីលើ) ឬតាមមែល [email protected]

ការិយាល័យនិពន្ធរបស់ទស្សនាវដ្ដី នឹងទទួលអត្ថបទ ឬឯកសារទាំងនោះ ដោយក្ដីសោមនស្សរីករាយ និង​ធ្វើការ​​ពិនិត្យ​ចុះ​ផ្សាយជាបន្តបន្ទាប់ ជាពិសេស​ទស្សនាវដ្ដី នឹងគោរពបំណងប្រាថ្នារបស់ប្រិយមិត្ត ប្រសិន​ជា​ប្រិយមិត្ត​​មិន​ចង់​​បញ្ចេញ​ឈ្មោះ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់