សាយ ឈុំ តែងតាំង​មន្ត្រី​៦នាក់​ទៀត ក្នុង​រាជ​បណ្ឌិត្យ​សភា

បន្ទាប់ពីតែងតាំងលោក សុខ ទូច ឡើងជាប្រធានរាជបណ្ឌិត្យសភារួចមក នៅរសៀលថ្ងៃទី១០ ខែសីហានេះ លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា - អនុប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងនាមជាប្រមុខរដ្ឋស្ដីទី បានចេញព្រះរាជក្រឹត្យ តែងតាំងមន្ត្រី៦នាក់ទៀត ឲ្យមានថានៈស្មើ ចាប់ពី «អគ្គនាយក» រហូតដល់«រដ្ឋលេខាធិការ»។
សាយ ឈុំ តែងតាំង​មន្ត្រី​៦នាក់​ទៀត ក្នុង​រាជ​បណ្ឌិត្យ​សភា
លោក សុខ ទូច សកលវិទ្យាធិការ នៃសាកលវិទ្យាល័យខេមរៈ។ (រូបថត MONOROOM.info)
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១១ សីហា ២០១៧
  • កែប្រែចុងក្រោយ: August 11, 2017
  • ប្រធានបទ: តំណែងរដ្ឋ
  • អាន និងបញ្ចេញយោបល់

មន្ត្រី៦នាក់ទៀត ទើបត្រូវបានតម្លើង​«បុណ្យ» នៅឯស្ថាប័ន​រាជបណ្ឌិត្យសភា​កម្ពុជា។ នេះ បើយោងតាមព្រះរាជក្រឹត្យមួយ ដែលចុះហត្ថលេខា ដោយលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា - អនុប្រធានគណបក្សប្រជាជនកម្ពុជា ដែលធ្វើឡើង នៅក្នុងនាមជាប្រមុខរដ្ឋស្ដីទី ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ម្សិលម៉ិញ។

ចុះហត្ថលេខា ដោយអនុប្រធាន​គណបក្សប្រជាជនកម្ពុជា តាមការក្រាបបង្គំទូលថ្វាយ របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា ព្រះរាជក្រឹត្យ​បានបង្គាប់ ត្រឡប់មកលោក ហ៊ុន សែន វិញ ឲ្យទទួលបន្ទុក អនុវត្តន៍ព្រះរាជក្រិត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

បើតាមព្រះរាជក្រឹត្យនោះ ត្រូវបានតែងតាំង៖

- លោក ច័ន្ទ សំណព្វ ជាអនុប្រធាន​រាជ​បណ្ឌិត្យសភាកម្ពុជា ឋានៈស្មើរដ្ឋលេខាធិការ
- លោក យង់ ពៅ ជាអគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា ឋានៈស្មើរដ្ឋលេខាធិការ
- លោក ជូន ច័ន្ទដារី ជាអគ្គលេខាធិការរង នៃរាជបណ្ឌិត្យសភាកម្ពុជា ឋានៈស្មើអនុរដ្ឋលេខាធិការ
- លោក លី សុធីរ័ត្ន ជាអគ្គលេខាធិការរង នៃរាជបណ្ឌិត្យសភាកម្ពុជា ឋានៈស្មើអនុរដ្ឋលេខាធិការ
- លោក សូត្រ សំណាង ជាអគ្គលេខាធិការរង នៃរាជបណ្ឌិត្យសភាកម្ពុជា ឋានៈស្មើអនុរដ្ឋលេខាធិការ
- លោក គិន ភា ជាប្រធានវិទ្យាស្ថាន​ទំនាក់ទំនង​អន្ដរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា ឋានៈស្មើអគ្គនាយក។

ការតែងតាំងនេះ ធ្វើឡើង តែជាងមួយសប្ដាហ៍ ក្រោយការតែងតាំងលោក សុខ ទូច សកលវិទ្យាធិការ នៃសាកលវិទ្យាល័យខេមរៈ និងជាអតីត​អនុប្រធានរាជបណ្ឌិត្យសភា ឲ្យឡើង​ធ្វើជា​ប្រធាន​ស្ថាប័នមួយនេះ ដោយលោក សាយ ឈុំ ដដែល។ ការចូលកាន់តំណែង ជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា របស់លោក សុខ ទូច នឹងប្រារព្ធធ្វើ​នៅព្រឹកថ្ងៃសុក្រ ទី១១ ខែសីហានេះ ក្នុងវិមានសន្តិភាព ក្រោយអធិបតីភាពរបស់លោក ហ៊ុន សែន៕

» ខ្លឹមសារលម្អិត នៅក្នុងព្រះរាជក្រឹត្យតែងតាំងមន្ត្រីតាំង៦រូប៖


Loading...

អត្ថបទទាក់ទង


មតិ-យោបល់