ហ៊ុន សែន ធ្លាក់​ខ្លួន​ឈឺ ត្រូវ​សង្គ្រោះ​បន្ទាន់

នាយករដ្ឋមន្ត្រី បីទសវត្សន៍ជាង របស់កម្ពុជា បានធ្លាក់ខ្លួនឈឺ ដែលចាំបាច់ត្រូវសង្គ្រោះបន្ទាន់ នៅឯមន្ទីរពេទ្យមួយ ក្នុងប្រទេសសិង្ហបូរី តាំងពីរសៀលថ្ងៃទី៣ ខែឧសភាម្សិលម៉ិញ។ នេះ បើតាមការប្រកាសផ្ទាល់ របស់លោក នៅលើបណ្ដាញសង្គម នៅមុននេះបន្តិច។
ហ៊ុន សែន ធ្លាក់​ខ្លួន​ឈឺ ត្រូវ​សង្គ្រោះ​បន្ទាន់
លោក ហ៊ុន សែន កំពុងព្យាបាលជំងឺជាបន្ទាន់ នៅឯមន្ទីរពេទ្យ ក្នុងប្រទេសសិង្ហបូរី។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: ដារី ([email protected]) - ភ្នំពេញ ថ្ងៃទី០៤ ឧសភា ២០១៧
  • កែប្រែចុងក្រោយ: May 04, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការធ្លាក់ខ្លួនឈឺ តាំងពីរសៀលម្សិលម៉ិញ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលចាំបាច់ ត្រូវការសង្គ្រោះបន្ទាន់នេះ បានធ្វើឲ្យអាក់ខាន ដល់ជំនួបជាច្រើន ជាមួយមន្ត្រីរាជការ ដែលលោកគ្រោងជួបនៅព្រឹកនេះ និងជាពិសេស មន្ត្រីបរទេសច្រើននាក់ មកពីប្រទេសជប៉ុន ឥណ្ឌា និងបារាំងនោះផង។ នេះ បើតាមការប្រកាសផ្ទាល់ របស់លោក ហ៊ុន សែន នៅលើទំព័រហ្វេសប៊ុករបស់លោក នៅមុននេះបន្តិច។

លោកបានសរសេរថា៖ «ខ្ញុំសុំការយោគយល់ពីសំណាក់ មន្ត្រី រាជការ កងកម្លាំងប្រដាប់ អាវុធនៅខេត្តកំពង់ស្ពឺដែលខ្ញុំត្រូវ ជួបនៅព្រឹកនេះតែត្រូវអាក់ខាន។ សុំការយោគយល់ពីមិត្តភក្ដិបរទេស ពិសេសជប៉ុន ឥណ្ឌា បារាំងដែលកម្មវិធីគ្រោងទុក សំរាប់ការជួបត្រូវបានលុបចោលទៅវិញ។»

លោក ហ៊ុន សែន មិនបានបញ្ជាក់ថា លោកមានអាការៈរោគអ្វី ដែលចាំបាច់ត្រូវព្យាបាលជាបន្ទាន់ យ៉ាងដូច្នេះទេ។ លោកគ្រាន់តែសរសេរថា៖ «ដោយការហត់នឿយខ្លាំងពេក ខ្ញុំធ្លាក់ខ្លួនមានជម្ងឺ ដែលចាំបាច់ត្រូវមកពេទ្យបន្ទាន់ ដើម្បីពិនិត្យនិងព្យាបាល។»។

នាយករដ្ឋមន្ត្រី​បីទសវត្សន៍​ជាង​របស់កម្ពុជា បានសរសេរបញ្ជាក់ថា៖ «ខ្ញុំស្ថិតក្នុងមន្ទីរពេទ្យនៅសិង្ហបុរី តាំងពីម៉ោង២ល្ងាចថ្ងៃ៣ឧសភា និងអាចវិលត្រឡប់ទៅកម្ពុជាវិញ នៅថ្ងៃអាទិត្យ៧ ឧសភា ដើម្បីបន្តរការងារ ជាធម្មតាឡើងវិញ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...