ទិញ​សំបុត្រ​យន្ដហោះ ឲ្យ​សត្វ​ស្ទាំង​៨០ក្បាល​ជិះ​យ៉ាង​សុខដុម

ជាការពិត! ហើយរឿងបែបនេះ មិនមែនថាមិនធ្លាប់កើតមាន ពីមុនមកទេ នៅក្នុងតំបន់ឈូងសមុទ្រ​ពែរ្យ៍។ ព្រះ​អង្គ​ម្ចាស់​មួយ​អង្គ នៃ​ប្រទេស​អារ៉ាប៊ីសាអូឌីត បានចំណាយប្រាក់ ទិញសំបុត្រយន្ដហោះ របស់​ក្រុមហ៊ុន​អាកាស​ចរណ៍ «Qatar Airways» ដើម្បីឲ្យ​សត្វ​ស្ទាំង ចំនួន ៨០ក្បាល របស់​ទ្រង់ បានធ្វើដំណើរ​ជាមួយ។
ទិញ​សំបុត្រ​យន្ដហោះ ឲ្យ​សត្វ​ស្ទាំង​៨០ក្បាល​ជិះ​យ៉ាង​សុខដុម
ទិដ្ឋភាពសត្វស្ទាំងជាច្រើនក្បាល កំពុងទំនៅលើកៅអី របស់យន្ដហោះ នៃក្រុមហ៊ុនអាកាសចរណ៍ «Qatar Airways»។ (រូបថតលើ Reddit)

រឿងនេះ ត្រូវបានបង្ហើបឲ្យដឹងមុនគេ ដោយម្ចាស់គណនីមួយរូប ដាក់ឈ្មោះ «Lensoo » នៅ​លើ​បណ្ដាញ​សង្គម «Reddit» ដោយការបង្ហោះ​រូបថត​ប៉ុន្មានសន្លឹក បង្ហាញពីសត្វស្ទាំង​ជាច្រើនក្បាល កំពុង​មាន​វត្តមាន​ នៅ​ក្នុង​យន្ដហោះ ដូចជាអ្នក​ដំណើរ​ដទៃ​ទៀតដែរ។ ម្ចាស់របស់សត្វស្ទាំង ដែលជាព្រះអង្គម្ចាស់​មួយអង្គ នៃ​រាជា​ណាចក្រ​អារ៉ាប៊ីសាអ៊ូឌីត បានចំណាយប្រាក់របស់ទ្រង់ ទិញសំបុត្រ​យុន្ដហោះ ចំនួន​៨០កៅអី ពី​ក្រុមហ៊ុន​អាកាសចរណ៍ «Qatar Airways» ដើម្បី​អនុញ្ញាត​ឲ្យសត្វស្ទាំង​ទាំង៨០ក្បាល​នេះ អាចធ្វើដំណើរ​ជាមួយ​ទ្រង់​ ដោយ​សុខដុមរមនា និង​ដោយ​សុវត្ថិភាព។

ម្ចាស់គណនេយ្យ «Lensoo» បាន​សរសេរ​អម ជាមួយនឹងរូបថត ដូច្នេះថា៖ «មិត្តភ័ក្ររបស់ខ្ញុំ ដែល​ជា​អ្នក​បើក​បរ​យន្ដហោះ បានផ្ញើររូបថតនេះ មក​ឲ្យខ្ញុំ»។

ប្រិយមិត្តច្បាស់ជាចម្លែក ក្នុងចិត្តណាស់មែនឬទេ ដែលបានឃើញទិដ្ឋភាពដូច្នេះ? តែរឿងបែបនេះ មិន​មែន​ថា​មិន​ធ្លាប់​កើតមាន ពីមុនមកទេ នៅក្នុងតំបន់ឈូងសមុទ្រពែរ្យ៍ ជាពិសេស គឹក្រុមហ៊ុនអាកាសចរណ៍ «Qatar Airways» នេះ​តែ​ម្ដង ដែលតែងទទួលញឹកញាប់ណាស់ នូវការធ្វើដំណើរ របស់ក្រុមគ្រួសារ​​ត្រកូល​អភិជន និង​អ្នក​អន្ទ្រើសៗ នៃប​ណ្ដាប្រទេស​នៅក្នុងតំបន់ ដែលចូលចិត្ត«ទៅណាមកណា ដោយយក​សត្វ​ស្ទាំង​ទៅ​ជា​មួយ»។

កាលពីឆ្នាំ២០១៤ ​អ្នក​ដំណើរ​មួយរូប ក៏បាន​ថត​ជា​វីដេអូ ពីទិដ្ឋភាពប្រហាក់ប្រហែលគ្នានេះ ដើម្បី​ដាក់​បង្ហាញ​គេ​ឯង នៅលើ​គេហទំព័រ​​ចែកចាយ​​វីដេអូ «Youtube» នោះ​ដែរ៖

នៅមានចំងល់មួយទៀត ព្រោះសត្វស្លាប ដែលមានស្លាបអាចហោះហើរ បានឈប់​ហោះហើរ ដោយ​ខ្លួនឯង​ហើយ តែបែរ​ជាមក​ជិះ​យន្ដហោះ របស់មនុស្សទៅវិញ។ ធម្មជាតិ និងពិភពលោកសព្វថ្ងៃ ពិតជា​កំពុង​ផ្លាស់​ប្ដូរ​មែន​ឬ?

» រូបថត​ផ្សេងទៀត ដែលបង្ហាញ​ពីការធ្វើដំណើរ របស់សត្វស្ទាំង ជាមួយនឹងម្ចាស់​របស់វា នៅក្នុង​យន្ដហោះ៖


Loading...

អត្ថបទទាក់ទង


មតិ-យោបល់