កាន់​​កាំបិត​​ចាក់​​មនុស្ស​​នៅ​​ឡុងដ៍៖ ម្នាក់​ស្លាប់ ៦នាក់​របួស

ជនដៃដល់ ដែលបានប្រើកាំបិត ដើរចាក់មនុស្សច្រើននាក់ ទាំងកណ្ដាលរាត្រី នារាជធានីឡុងដ៍នេះ ត្រូវបាន​នគរបាល​ចាប់​ខ្លួន ដោយមានជំនួយ ពីកាំភ្លើងបាញ់ឆក់។ ការសង្ស័យ ទាក់ទងនឹងអំពើភេរវកម្ម នៅមិនទាន់ ត្រូវបាន​ច្រាន​ចោល​​នៅ​ឡើយ។
កាន់​​កាំបិត​​ចាក់​​មនុស្ស​​នៅ​​ឡុងដ៍៖ ម្នាក់​ស្លាប់ ៦នាក់​របួស
ទិដ្ឋភាពនគរបាលអង់គ្លេស កំពុងដាក់ពង្រាយ នៅជុំវិញកន្លែងកើតហេតុ។ (រូបថតទ្វីសធើរ)
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី០៤ សីហា ២០១៦
  • កែប្រែចុងក្រោយ: August 04, 2016
  • ប្រធានបទ: វាយប្រហារ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ស្ត្រីម្នាក់បានស្លាប់ និងយ៉ាងហោច៦នាក់ផ្សេងទៀត បានរងរបួស ដោយការវាយប្រហារនឹងកាំបិត ទាំង​កណ្ដាល​​រាត្រី នៃយប់ថ្ងៃពុធ ចូលមកថ្ងៃព្រហស្បត្តិ៍នេះ នៅរាជធានីឡុងដ៍ ប្រទេសអង់គ្លេស។ នេះបើ​តាម​ការ​ប្រកាស​ឲ្យ​ដឹង របស់​អាជ្ញាធរអង់គ្លេស ដែលបញ្ជាក់ទៀតថា ការស៊ើបអង្កេតមួយ ទាក់ទងនឹងអំពើភេរវកម្ម ចេញ​​ពី​ករណី​វាយ​​ប្រហារ​នេះ កំពុងប្រព្រឹត្តិធ្វើទៅមុខ។

ហេតុការណ៍បានកើតឡើង នៅ«Russell Square» កណ្ដាលរាជធានីឡុងដ៍ (មើលរូបថតខាងក្រោម)។ ជន​ដៃ​ដល់​ត្រូវបាននគរបាលចាប់ខ្លួន ដោយមានជំនួយ ពីអាវុធបាញ់ឆក់ពីចំងាយ នៅវេលាម៉ោង២២ និង៣៩នាទី ម៉ោង​ក្នុងស្រុក (ត្រូវនឹងម៉ោង២៣ និង៣៩នាទី យប់ថ្ងៃពុធ ម៉ោងនៅបារាំង ឬម៉ោង០៤ និង៣៩នាទីភ្លឺ ព្រឹកថ្ងៃ​ព្រហស្បត្តិ៍ ម៉ោងនៅកម្ពុជា) ៦នាទី​ក្រោយ​ពីនគរបាលទទួលបាន ការជូនដំណឹង។

សេចក្ដីប្រកាសព័ត៌មានមួយ របស់នគរបាលរាជធានី បានឲ្យដឹងថា៖ «អំពើភេរវកម្ម អាចជាចំណុចមួយ នៃ​ចំណុច​សង្ស័យជាច្រើន ដែលកំពុងស្ថិតក្នុងការស៊ើបអង្កេត សម្រាប់ដំណាក់កាលនេះ»។

ពីក្នុងចំណោមអ្នករងរបួសច្រើននាក់ មានស្ត្រីម្នាក់បានស្លាប់ នៅក្រោយការមកដល់ របស់ក្រុមជួយសង្គ្រោះ។ តែគេមិនទាន់ដឹងលំអិត ពីស្ថានភាពរបួស របស់ជនរងគ្រោះដទៃទៀតនៅឡើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...