ទស្សនាវដ្ដី«Playboy» រ៉ូស្ស៊ី ធ្លាប់​មក​ថត​ស្រាត​នៅ​អង្គរ

ប្រាង្គប្រាសាទអង្គររបស់ខ្មែរ មិនត្រឹមតែជាតំបន់ទេសចរណ៍វប្បធម៌ដ៏ល្បីល្បាញ របស់ពិភពលោក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អង្គរ​ក៏​ជា​កន្លែង​ដែល​​មាន​ការ​ទាក់ទាញបំផុត សម្រាប់ជាងថតរូបអាជីពជាច្រើន ក្នុងការជ្រើសរើស ដើម្បី​ថត​រូប​ល្អៗ​របស់​ពួកគេ។ ក្នុងនោះ មានទាំងការថត​ស្រាត របស់ទស្សនាវដ្ដីអាមេរិក​«Playboy» ដែល​មានសាខា​ក្នុង​ប្រទេស​រ៉ូស្ស៊ី​មួយ​ផង។
ទស្សនាវដ្ដី«Playboy» រ៉ូស្ស៊ី ធ្លាប់​មក​ថត​ស្រាត​នៅ​អង្គរ
នាង «Nadezhda Svitalskaya» តារាបង្ហាញម៉ូដវ័យក្មេងរ៉ូស្ស៊ី មកថតបង្ហាញកាយដាក់ធម្មជាតិ នៅអង្គរ។ (រូបថតទស្សនាវដ្ដី Playboy)

ប៉ុន្តែការថតស្រាត មិនមែនជាចំណូលចិត្ត របស់បណ្ដាជនខ្មែរម្ចាស់អង្គរនោះឡើយ។ ជាពិសេសចូល​មក​ថត​ស្រាត នៅ​ក្នុងតំបន់អង្គររបៀបនេះ បានបង្កឲ្យផ្ទុះជារឿងអាស្រូវដ៏ខ្លាំងក្លារួចហើយ កាលពីអំឡុងខែកុម្ភៈ ឆ្នាំ​២០១៥កន្លងទៅ រហូតលុះត្រាអាជ្ញាធរ«អប្សារា» ដែលគ្រប់គ្រងតំបន់អង្គរ បានបង្កើនការ​យាមកាម​យ៉ាង​តឹង​រ៉ឹង ហើយធ្វើការឃាត់ខ្លួនជនបរទេសជាច្រើននាក់ ដែលបានចូលមកប្រព្រឹត្តិ នូវអំពើដែលត្រូវបាន​ចាត់​ទុក​ថា «អាសអាភាស»ទាំងនេះ។

យ៉ាងណាក៏ដោយ ក៏រូបភាពខាងក្រោមនេះ ទំនងជាការ«លួច»ចូលទៅថត នៅក្នុងតំបន់អង្គរ ដោយ​ទស្សនាវដ្ដី​អាមេរិក «Plyboy» ដែលមានសាខាក្នុងប្រទេសរ៉ូស្ស៊ី តាំងពីខែមិថុនា ឆ្នាំ២០១៣។ ហើយ​តារា​បង្ហាញ​​ម៉ូដ ដែលចូលមកថតរូបនេះ មានឈ្មោះ « Nadezhda Svitalskaya» ជាតិរ៉ូស្ស៊ី អាយុ២៣​ឆ្នាំ​ (នៅ​ពេល​ថតរូបនៅអង្គរ មានអាយុ១៩ឆ្នាំ)។

នាង «Nadezhda Svitalskaya» ត្រូវបានជាប់ឈ្មោះនៅពេលនោះ ជាបវរកញ្ញាប្រចាំខែ របស់​ទស្សនាវដ្ដី​«Playboy» នេះ មុននឹងនាងត្រូវបានផ្ដល់ឱកាស ឲ្យមកទស្សនា និងថតរូប«ស្រាត» នៅក្នុងតំបន់អង្គរ។ ប៉ុន្តែ គេមិនដឹងថា ប្រាង្គប្រាសាទដែលនាងកំពុងឈរថតនេះ ថាប្រាង្គប្រាសាទណាមួយ នៅក្នុងតំបន់អង្គរ​នោះ​ទេ៕

» រូបភាពផ្សេងទៀត សូមចុចនៅលើទំព័របន្ទាប់។

    Pages:
  • 1
  • 2
  • »

Loading...

អត្ថបទទាក់ទង


មតិ-យោបល់