តើ​បវរកញ្ញា​រ៉ូស្ស៊ី ឆ្នាំ២០១៦ ជា​នរណា និង​ទទួល​បាន​អ្វី​ខ្លះ?

នាងកញ្ញា យ៉ាណា ដូប្រ៊ូវ៉ុលស្កាយ៉ា (Yana Dobrovolskaya) ទើបបានទទួលតំណែង ជារាជនីសម្ផស្ស​នៅ​ក្នុង​ឆ្នាំ​២០១៦ របស់មហាប្រទេសរ៉ូស្ស៊ី កាលពីថ្ងៃទី១៦ ខែមេសាសប្ដាហ៍មុន។ យុវតី យ៉ាណា ជា​កូន​ក្រមុំ របស់​អ្នកស្រុក​មក​ពីខេត្ត ទីអ៊ូមេន (Tyumen) ភាគ​កណ្ដាល​នៃ​ប្រទេស។
តើ​បវរកញ្ញា​រ៉ូស្ស៊ី ឆ្នាំ២០១៦ ជា​នរណា និង​ទទួល​បាន​អ្វី​ខ្លះ?
នាងកញ្ញា យ៉ាណា ដូប្រ៊ូវ៉ុលស្កាយ៉ា ដែលទទួលបានតំណែង ជារាជនីសម្ផស្ស​នៅ​ក្នុង​ឆ្នាំ​២០១៦ របស់មហាប្រទេសរ៉ូស្ស៊ី។ (រូបថតទ្វីសធើរ)
  • ដោយ: ឈូករ័ត្ន អត្ថបទ និងយកការណ៍៖ ឈូករ័ត្ន (info@monoroom.info) - បារីស ថ្ងៃទី២០ មេសា ២០១៦
  • កែប្រែចុងក្រោយ: April 25, 2016
  • ប្រធានបទ: រាជនីសម្ផស្ស
  • អាន និងបញ្ចេញយោបល់

ទទួលបានតំណែង ជារាជនីសម្ផស្សឆ្នាំ២០១៦ របស់ប្រទេសរ៉ូស្ស៊ី នាង យ៉ាណា ដូប្រ៊ូវ៉ុលស្កាយ៉ា (Yana Dobrovolskaya) អាយុ១៨ឆ្នាំ មកពីខេត្ត ទីអ៊ូមេន (Tyumen) ភាគកណ្ដាលនៃប្រទេស ត្រូវបានបវរកញ្ញា​ឆ្នាំ​មុន នាងកញ្ញា សូហ្វីយ៉ា នីគីឈូក (Sofia Nikitchuk) ឡើងមកបំពាក់ម្កុដបវរកញ្ញាឲ្យ ដើម្បីជានិមិត្តរូប នៃការ​កាន់​តំណែង​នេះ ក្នុងរយៈពេលមួយឆ្នាំ។

ម្កុដបវរកញ្ញាខាងលើនេះ ធ្វើពីមាសស និងមានដាំគ្រាប់ពេជ្រ​លាយគ្រាប់គុជ ដែលគិតជាប្រាក់ មានតម្លៃ​ប្រមាណ​ជា ១លានដុល្លារអាមេរិក។

ក្នុងរយៈពេលមួយឆ្នាំនេះ បវរកញ្ញាសម្ផស្សគន់មិនណាយនេះ នឹងមានសិទ្ធិ​តំណាងឲ្យប្រទេសរ៉ូស្ស៊ី នៅ​ក្នុង​ការ​ប្រឡងបវរកញ្ញា ពិភពលោក និងបវរកញ្ញាចក្រវាឡ សម្រាប់កម្មវិធីលើកក្រោយ។

រីឯរង្វាន់ធំៗ សំខាន់ៗ ដែលមកជាមួយនឹងតំណែងនេះវិញ នាង យ៉ាណា ដូប្រ៊ូវ៉ុលស្កាយ៉ា ទទួលបានទឹកប្រាក់ ៣លានរូពីរ៉ូស្ស៊ី (ត្រូវជា ៤៥ ពាន់ដុល្លារអាមេរិក) និងរថយន្ដទំនើបមួយគ្រឿង៕

-----------

រូបភាពរបស់នាង យ៉ាណា នៅក្នុងឈុតងូតទឹក៖


Loading...

អត្ថបទទាក់ទង


មតិ-យោបល់