ទារក​ម្នាក់​នេះ ចាប់​កំណើត​មក​បេះដូង​នៅ​«ក្រៅ​ខ្លួន»

ទារកមួយរូបនេះ បានចាប់កំណើត ចេញពីពោះម្ដាយ ដោយមានបេះដូង ចាប់ទម្រង់ខុសទំនង ពីទារកផងទាំងពួង។
ទារកមួយរូបនៅចិន បានរងគ្រោះនឹងជំងឺម្យ៉ាង ពេលកើតមក មានបេះដូងនៅក្រៅខ្លួន។

កាលពីដើមសប្ដាហ៍នេះ ក្នុងខេត្ត «Xianyang Shaanxi» នៃប្រទេសចិន ទារកមួយរូប បានចេញ​ពីពោះ​ម្ដាយ ជាមួយនឹងបេះដូង នៅក្រៅខ្លួន។ វីដេអូខាងលើនេះ បង្ហាញឲ្យឃើញថា បេះដូងរបស់ទារក ដែលនៅ​ក្រៅ​ដើម​ទ្រូង កំពុងលោតភ្លិបភ្លែតៗ។

ការចាប់ទម្រង់ខុសធម្មតានេះ បណ្ដាលមកពីអាការៈរោគម្យ៉ាង ហៅតាមភាសាបារាំង «thoraco-abdominal (pentalogie de Cantrell)» ដែលធ្វើឲ្យបេះដូង មិននៅនឹងកន្លែងធម្មតា ដូចមនុស្សម្នាទូទៅ។ មិនត្រឹម​តែ​បេះដូង​ទេ តែទារក ដែលមានអាការៈរោគនេះ​នៅក្នុងខ្លួន អាចនឹងមាន​ការចាប់ទម្រង់ខុសប្រក្រតី នៅ​លើ​អវៈយវៈ​ផ្សេង​ទៀត។

បើតាមឯកសារ របស់អង្គការសុខភាពពិភពលោក បានអះអាងថា ទារកម្នាក់ ពីក្នុងចំណោមមួយលាន​នាក់​ក្នុង​លោក បានរងគ្រោះព្រោះជំងឺខាងលើ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់