តើនរណា ដែល​វាយ​តឺនីស​យក​ឈ្នះ​លើ​កីឡាករ ដ្យូកូវិក បាន?

បន្ទាប់ពីបានឈ្នះ ជាជើងឯងថ្មីទៀត នៅក្រុង មែលប៊ន ប្រទេសអូស្ត្រាលី កាលពីម្សិលម៉ិញនេះ កីឡាករ ណូវ៉ាក់ ដ្យូកូវិក (Novak Djokovic) បានឆ្លើយទៅនឹងសំនួរ របស់អ្នកសារព័ត៌មានថា ខ្លួនមិនដឹងថា ត្រូវ​ទៅ​ណា​នោះ​ទេ។ ប៉ុន្តែបើពិនិត្យទៅលើជ័យជំនះ ដែលបានខ្លួនទទួលបាន រហូតដល់ទៅ ១១ដង នៅក្នុងការ​ប្រកួត​ធំៗ​នានា ក្នុង​ពិភពលោក​ហើយ​នោះ កីឡាករជាតិ​ស៊ែប​រូប​នេះ ប្រាកដ​ជា​ចង់​ធ្វើ​ដំណើរ ទៅ​ឲ្យ​កាន់​តែ​ឆ្ងាយ​ទៀត ដើម្បីដណ្ដើម​យក​តំណែង ជាជើង​ឯក​ពិភពលោក បន្ថែម​ទៀត។ តែ​សួរ​ថា តើ​កីឡាករ​ណាមួយ ដែលអាច​បង្អាក់​សន្ទុះ​វាយ​តឺនីស ដ៏ខ្លាំង​របស់​កីឡាករ ជាតិ​សែប៊ី​រូបនេះ​បាន?
  • ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី៣១ មករា ២០១៦
  • កែប្រែចុងក្រោយ: February 02, 2016
  • ប្រធានបទ: វាយបាល់​លើវាលរាប
  • អាន និងបញ្ចេញយោបល់

ការជួបប្រកួតគ្នា នៃកីឡាតឺនីស នៅក្នុងក្រុងមែនប៊ន ប្រទេសអូស្ត្រាលី មានរយៈពេលមួយខែត្រឹម។ ប៉ុន្តែ​បើ​និយាយ ពី​ការ​ចាប់​ផ្ដើមឆ្នាំ២០១៦ដំបូងនេះ វាហាក់ដូចជាលឿនពេកហើយ ដោយសារតែគេមិនដឹងថា ថា​តើ​នរណាមួយ ដែលអាចយកឈ្នះ លើកំពូលជើងឯកច្រើនជំនាន់ ជាតិសែប៊ី កីឡាករ ណូវ៉ាស ដ្យូកូវិក (Novak Djokovic) បាននោះ។

យើងសាកល្បងងាកមកមើល ការប្រកួតធំៗទាំងឡាយ នាពេលកន្លងមក​ ដែលបានបង្ហាញថា កីឡាករ ដ្យូកូវិក បានឈ្នះ១១ដង ចាញ់ម្ដង។ ជ័យជំនះចុងក្រោយ នៅក្នុងការប្រកួត នាប្រទេសអូស្ត្រាលីលើកនេះ កីឡាករជាតិសែប៊ី បានបំបាក់កីឡាករតឺនីស អែនឌី មៀរ៉េ (Andy Murray) ជាតិអង់គ្លេស នៅក្នុងវគ្គ​ផ្ដាច់​ព្រ័ត្រ ដើម្បីយកពានរង្វាន់ «អូស្ត្រាលៀន អូភេន​ (Australian Open)»។

រីឯកំពូលជើងឯកជាតិអេស្ប៉ាញ កីឡាករ រ៉ាហ្វាអែល ណាដាល់ (Rafael Nadal) វិញ បានឈ្នះយក​ពាន​រង្វាន់ធំៗ (ដែលរៀបចំឡើង ដោយសហព័ន្ធកីឡាតឺនីសអន្តរជាតិ នៅ៤ប្រទេស ក្នុងពិភពលោក) មាន​ចំនួន​៩ដង ចាញ់ម្ដង ខណៈកំពូលកីឡាករវាយតឺនីស ដ៏ល្បីមួយរូបទៀត ជាតិស្វីស កីឡាករ រ៉ូជើរ ហ្វេដឺរ៉េ (Roger Federer) បានឈ្នះការប្រកួតធំៗ រហូតមកដល់ពេលនេះ១៧ដង។ សំនួរសួរថា តើចាប់ពីពេលនេះទៅ មាន​កីឡាករណាមួយ ដែលអាចបង្ក្រាបកីឡាករ ដ្យូកូវិក កុំឲ្យឈានទៅបំបែក តួលេខរបស់កីឡាករស្វីស រ៉ូជើរ ហ្វេដឺរ៉េ ខាងលើនេះបាន?

មិនមែនគ្មានកីឡាករណាម្នាក់ ដែលមិនអាចបំបាក់កីឡាករ ដ្យូកូវិក បាននោះទេ ព្រោះកីឡាករ ដែលបាន​បង្អាក់ ដ្យូកូវិក មិនឲ្យឈ្នះ នៅវគ្គផ្ដាច់ព្រ័ត្របាន ដល់ទៅ២ដង នាពេលកន្លងមកនោះ គឺកីឡាករជាតិស្វីស ស្ដេន វ៉ានរីនកា (Stan Wawrinka)។ ជ័យជំនះរបស់កីឡាករ ស្តេន ទៅលើកីឡាករ ដ្យូកូវិក មាន៖ លើកទី​មួយ នៅក្នុងការជួបប្រកួត រ៉ូឡង់ ហ្គារូស (Roland-Garros) នារដ្ឋធានីប៉ារីស ប្រទេសបារាំង​ កាលពីឆ្នាំ​ទៅ​ម៉ិញ និងលើកទីពីរ នៅក្នុងការជួបប្រកួត អូស្ត្រាលៀន អូភេន​ នាក្រុងមែលប៊ន ប្រទេសអូស្ត្រាលី កាលពី​ឆ្នាំ​២០១៤៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់