«បងអើយបង» របស់ សុន ចន្ថន មិន​ចាញ់ សាយចៃ

អ្នកនាង សុន ចន្ថន បានបកស្រាយបទចម្រៀងមួយបទ មានចំណង់ជើងថា បងអើយបង ពិតជាមាន សំនៀងពិរោះ មិនចាញ់បទចម្រៀងដើមប៉ុន្មានឡើយ។
  • ដោយ: ក. ស្រីនាង អត្ថបទ និងយកការណ៍៖ នាង ([email protected]o) - ភ្នំពេញថ្ងៃទី ២១ វិច្ឆិកា ២០១៥
  • កែប្រែចុងក្រោយ: November 24, 2015
  • ប្រធានបទ: ចម្រៀង
  • អាន និងបញ្ចេញយោបល់

នៅថ្ងៃ ទី ២១ ខែ វិច្ឆិកា ឆ្នាំ២០១៥នេះ អ្នកនាង សុន ចន្ថន បានបង្ហាញវត្តមាន​ នៅក្នុងកម្មវីធី តន្រ្តីលើទឹក វគ្គទី ៧ «Water Music» ដែលរៀបចំឡើងដោយ ស្ថានីយ៍ទូរទស្សន៍ហង្សមាស ជាមួយអតីតបេក្ខជន បេក្ខនារីជាច្រើន របស់កម្មវីធី ខេមបូឌៀន អាយឌល ដើម្បីបង្ហើសូរសៀងកំដរអារម្មណ៍ទស្សនិជន។

នៅក្នុងកម្មវីនេះ អ្នកនាង សុន ចន្ថន បានលើកយកចម្រៀងមួយបទ មកច្រៀងរួម​ជាមួយនឹងកញ្ញា យ៉ង់ នីតា មាន ដែលមានចំណងជើងថា «បងអើយបង» ដែលជាសំនៀងដើម របស់តារាចម្រៀង​សំលេងរដឺន ខ្មែរសុរិន អ្នកនាង ចេន សាយចៃ ដែលកំពុងច្រៀន ក្នុងពេលនេះ ក្នុងផលិតកម្មថោន។

អ្នកនាង ចន្ថន មានវ័យ ៣១ ឆ្នាំ ត្រូវបានចាកចេញពីកម្មវីធី ខេមបូឌៀន អាយឌល ក្នុងសប្តាហ៍ទី៥ វគ្គ «Live show» នោះ ពេលដែលបកស្រាយបទចម្រៀងប្រជាប្រិយខ្មែរ ពិតជាពិរោះមិនចាញ់តារាអាជីពឡើយ រួម​ជា​មួយ​នឹងកាយវិកាយទៀត ពិតជាធ្វើឲ្យអ្នកទស្សនា ចាប់អារម្មណ៍មិនធម្មតា៕

--------------

» ចង់ដឹងថាអ្នកនាង ចន្ថន មានសំនៀងពិរោះយ៉ាងណា សូមទស្សនា៖

----------------

» ខាងក្រោមនេះ ជាចម្រៀងបកស្រាយដោយអ្នកនាង សាយចៃ៖

---------------


Loading...

អត្ថបទទាក់ទង


មតិ-យោបល់