សង្គមស៊ីវិល៖ ករណីជម្លោះដីធ្លីធ្លាក់ចុះ តែ​តួ​លេខ​នៃ​ជន​រងគ្រោះ បាន​កើន​ឡើង

អនុសាសន៍នេះ ត្រូវបានប្រកាសអោយដឹង ក្នុងសន្និសីទកាសែតមួយ ដែលអង្គការមិនមែនរដ្ឋាភិបាល និងតំណាង​សហគមន៍ទាំងនោះ បានជួបជុំគ្នានៅព្រឹកថ្ងៃពុធទី២៣ ខែមករា ស្តីពីស្ថានភាពសិទ្ធិដីធ្លី សិទ្ធិលំនៅដ្ឋាន និងសកម្មជន​ដីធ្លី។ អង្គការ និងសហគមន៍ បានស្នើរអោយមានជាអាថ៌ ការបញ្ឈប់ការបណ្តេញចេញដោយបង្ខំ ការធានាទៅសហគមន៍ ដើម្បីទទួលបានយុត្តិធម៌ ទាក់ទិននឹងសំណង ពន្លឿនការផ្តល់កម្មសិទ្ធិដីធ្លី និងការទទួលស្គាល់សហគមន៍ព្រៃឈើ និង​តំបន់ការពារ ធានាការដោះស្រាយវិវាទ ដីសម្បទានសេដ្ឋកិច្ច ជាមួយសហគមន៍មូលដ្ឋាន បញ្ឈប់ការរារាំង​សកម្មភាព​អហឹង្សា និង​អនុម័តអនុវត្តគោលនយោបាយជាតិ ស្តីពីលំនៅដ្ឋាន ដែលត្រូវបានព្រាងតាំងពីឆ្នាំ២០០៦។

អង្គការ និងសហគមន៍ ដែលស៊ើបអង្កេតករណីសិទ្ធិមនុស្ស សិទ្ធិលំនៅដ្ឋាន បានដាក់នូវអនុសាសន៍មួយចំនួន ដល់​រដ្ឋាភិបាល និងសុំឲ្យបញ្ឈប់ រាល់ការបណ្ដេញចេញដោយបង្ខំ ចំពោះពលរដ្ឋពីលំនៅដ្ឋាន និងបញ្ឈប់ការចោទប្រកាន់ សកម្មជន​ដីធ្លីដាក់ពន្ធនាគារ។


មន្ត្រីនៃអង្គការសង្គមស៊ីវិល និងសកម្មជន ដែលចូលរួមធ្វើការក្នុងសិទ្ធលំនៅដ្ឋាន នៅក្នុងសន្និសិតសារពត៌មាន។
MONOROOM.info Photo/ O.Vary

អនុសាសន៍នេះ ត្រូវបានប្រកាសអោយដឹង ក្នុងសន្និសីទកាសែតមួយ ដែលអង្គការមិនមែនរដ្ឋាភិបាល និងតំណាង​សហគមន៍ទាំងនោះ បានជួបជុំគ្នានៅព្រឹកថ្ងៃពុធទី២៣ ខែមករា ស្តីពីស្ថានភាពសិទ្ធិដីធ្លី សិទ្ធិលំនៅដ្ឋាន និងសកម្មជន​ដីធ្លី។

អង្គការ និងសហគមន៍ បានស្នើរអោយមានជាអាថ៌ ការបញ្ឈប់ការបណ្តេញចេញដោយបង្ខំ ការធានាទៅសហគមន៍ ដើម្បីទទួលបានយុត្តិធម៌ ទាក់ទិននឹងសំណង ពន្លឿនការផ្តល់កម្មសិទ្ធិដីធ្លី និងការទទួលស្គាល់សហគមន៍ព្រៃឈើ និង​តំបន់ការពារ ធានាការដោះស្រាយវិវាទ ដីសម្បទានសេដ្ឋកិច្ច ជាមួយសហគមន៍មូលដ្ឋាន បញ្ឈប់ការរារាំង​សកម្មភាព​អហឹង្សា និង​អនុម័តអនុវត្តគោលនយោបាយជាតិ ស្តីពីលំនៅដ្ឋាន ដែលត្រូវបានព្រាងតាំងពីឆ្នាំ២០០៦។

លោកសៀ ភារម្យ ប្រធានលេខាធិការដ្ឋាននែក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន បានលើកឡើងថា សហគមន៍​មាន​ការជួបប្រទះ«ហានិភ័យ» នៃការបណ្តេញចេញដោយបង្ខំ និងការផ្តល់សំណងមិនគ្រប់គ្រាន់។ លោកបន្ថែមថា «ការ​បណ្តេញចេញនៅតំបន់បឹងកក់ និងការរំលោភធ្ងន់ធ្ងរ លើសិទ្ធិលំនៅដ្ឋានរបស់សហគមន៍បុរីកីឡា»។

យោងតាមរបាយការណ៍ របស់ក្រុមអង្គការមិនមែនរដ្ឋាភិបាល បានលើកឡើងថា ចាប់តាំងពីឆ្នាំ២០០០ មក យ៉ាង​ហោច​ណាស់ប្រជាជនចំនួន ៧០ម៉ឺននាក់នៅទូទាំងប្រទេស រងផលប៉ះពាល់ពីការចាប់យកដី និងការរើលំនៅឋានដោយបង្ខំ។ ក្នុងនោះប្រហែល ១០% នៃប្រជាជននៅរាជធានីភ្នំពេញ ប្រហែលជាង១៤ម៉ឺននាក់ ត្រូវបានបណ្ដេញចេញ។ និងសម្រាប់​ចុងឆ្នាំ២០១១ ប្រជាជនជិត៤ម៉ឺននាក់ ស្ថិតក្រោមការគំរាមកំហែងភ្លាមៗនៃការបណ្ដេញចេញ។

ចំពោះលោក ឈិត សំអាត នាយកប្រតិបត្ត នៃវេទិការអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា យល់ថា ជំលោះដីធ្លីនៅតែ​ជាឧបសគ្គមួយធំជាងគេ ហើយបានធ្វើឲ្យប្រជាពលរដ្ឋ បាត់បង់នូវសិទ្ធិទទួលបានដីធ្លី និងការទទួលបាន ការប្រើប្រាស់​នូវធនធានធម្មជាតិ។ លោកបន្តថា ជំលោះដីធ្លីមួយចំនួនកើតឡើង ហើយប្រជាពលរដ្ឋធ្វើការទាមទាដោយសន្តិវិធី តែង​រងមកវិញ នូវការប្រើប្រាស់ នូវកំលាំងយោធាមកទប់ទល់ នឹងការទាមទានោះ។ «សិទ្ធិកាន់កាប់ដីធ្លី និងសុវត្ថិភាពដីធ្លី សម្រាប់អ្នកក្រ និងអ្នកទន់ខ្សោយមិនទាន់បានសម្រេចជាស្ថាពរ នៅឡើយទេ ហើយនៅក្នុងនោះ យើងឃើញថា នៅតែ​មានការជម្លៀសចេញពីលំនៅដ្ឋាន។ (...) តាមទិន្នន័យ ដែលកត់ត្រាដោយ វេទិកាអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា យើងឃើញថា ជម្លោះមួយចំនួន គឺថានៅពន្យារពេលវែងជាច្រើនឆ្នាំ មិនទាន់បានដោះស្រាយ ដែលជាហេតុធ្វើ​ឲ្យប៉ះ​ពាល់ ដល់ជីវភាពរស់នៅរបស់ប្រជាជន និងអ្នកក្រីក្ររបស់ពួកគាត់។»

ជាមួយគ្នានេះ មន្ត្រីស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក ចាន់ សុវ៉េត បានបញ្ជាក់ថា ករណី​ជម្លោះដីធ្លីធ្លាក់ចុះ តែការចាប់ប្រជាពលរដ្ឋដែល«រងគ្រោះដោយករណីនេះ» បានកើនឡើង។ លោកបន្តថា «ក្នុងឆ្នាំ ២០១២ បើនិយាយពីស្ថានភាពទំនាស់ដីធ្លី ជាទូទៅមានការថយចុះ។ ប៉ុន្តែបើយើងនិយាយអំពីស្ថានភាព ក្នុងការចាត់​វិធានការលើរឿងបញ្ហាទំនាស់ដីធ្លី គឺមានស្ថានភាពអាក្រក់ ជាងឆ្នាំ២០១១។ ព្រោះថាមានការចាប់ខ្លួន សកម្មជន​អ្នក​ការពារដីធ្លី មានការចោទប្រកាន់ ទៅលើសកម្មជនសិទ្ធិមនុស្ស និងចាប់ខ្លួនទៅលើសកម្មជនអ្នកនយោបាយ មួយ​ចំនួន»។

ឆ្លើយតបនឹងបញ្ហានេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បញ្ជាក់ថា រដ្ឋាភិបាលបានចេញជា«គោលការណ៍» សំរាប់ការដោះស្រាយ ជូនជនរងគ្រោះរួចរាល់ហើយ ដូច្នេះរាជរដ្ឋាភិបាលមិនមានកាតព្វកិច្ចបន្តទេ។ លោកបន្តថា ភាគី​ដែលពាក់ពន្ធ័សំខាន់នោះគឺរវាងអ្នកចែក និងអ្នកដែលត្រូវគេចែក។ កម្ពុជាជានីតិរដ្ឋ បើភាគីណាមិនសុខចិត្ត អាចប្តឹងទៅ​តុលាការបាន រាជរដ្ឋាភិបាលមិនមែនជាអ្នកកាត់ក្តីទេ។ «ធ្វើតាមតុលាការទៅ។ បើចៅក្រមមិនផ្តល់យុត្តិធម៌​ ដល់​ប្រជា​ពលរដ្ឋ ឡើងទៅឧទ្ធណ៍ ឡើងទៅកំពូល ប្តឹងពីចៅក្រមនេះទៅ។» នេះជាប្រសាសន៍របស់លោក ក្នុងពេលផ្ដល់កិច្ច​សម្ភាសតាមទូរស័ព្ធ សុំទាក់ទងដោយមនោរម្យព័ងអាំងហ្វូ

តាមសេចក្តីថ្លែងការណ៍រួមគ្នាមួយទៀត បានបង្ហាញថា ចំនួនប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះ កាន់តែច្រើនឡើង បាននឹងកំពុងទទួលរងការបណ្តេញចេញ ពីដីធ្លីរបស់ពួកគេ។ ជាពិសេស នៅរាល់ការបណ្តេញចេញដោយបង្ខំ វាបាន​ធ្វើឲ្យជីវភាពប្រជាពលរដ្ឋធ្លាក់ចុះ និងប៉ះពាល់ដល់សិទ្ធិជាមូលដ្ឋានរបស់ពួកគេ៕

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២៣ មករា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments